ថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 62 47 555 / 096 82 07 840
លោកស៊ឺម ឌឿនជានរណា? អីក៍ចិត្តធំម្លេះហ៊ានកាប់ទន្ទ្រានដីព្រៃនិងបោះបង្គោលខ័ណ្ឌចែកគ្នា បានច្បាប់មកពីណាហើយ នរណានៅពីក្រោយខ្នង!
Tue,30 August 2022 (Time 08:40 AM)
ដោយ ៖ Send Den (ចំនួនអ្នកអាន: 75នាក់)

ដីព្រៃឈើដែនជម្រកសត្វព្រៃកែវសីមាមួយកន្លែងស្ថិតនៅចំណុចទួលពង្រភូមិពូគង់ឃុំស្រែព្រះស្រុកកែវសីមាខេត្តមណ្ឌលគិរីបានកំពុងរងនូវការកាប់ទន្ទ្រានយ៉ាងអនាធិបតេយ្យពេញបន្ទុកពីមេក្លោងឈ្មោះស៊ឹម ឌឿននិងក្រុមបក្ខពួកមួុយចំនួនបានគ្នាកាប់អា៎ផ្តួលរំលំយ៉ាងរុងគាលរួចបោះបង្គោលហែកវែកចែកគ្នា បន្ទាប់មកបន្តលក់ចែកចាយឲ្យអ្នកផ្សេងយកលុយដាក់ហោប៉ាវយ៉ាងសប្បាយ -រីឯចំណែកអ្នកទិញ បានកំពុងអោបទុក្ខដេកមិនលក់បក់មិនល្ហើយដោយសារតែភ័យខ្លាចក្រែងប៉ះដីជនជាតិដើមឬក៍ដីដែនជម្រកសត្វ។ល។

យោងតាមប្រភពពីប្រជាពលរដ្ឋខ្មែរព្នងដែលរស់នៅតជំនាន់បានបញ្ជាក់ថាឈ្មោះស៊ឺម ឌឿនមិនដឹងមកពីណាទេយកប្រពន្ធកូនតា រីនជនជាតិដើមហើយមិនសូវចុះសម្រុងគ្នាផងដោយសារតែលោកស៊ឺមឌឿននិងបក្ខចេះតែកាប់ដីព្រៃលក់ពីកន្លែងមួយទៅមួយឥតឈប់ឥតឈរ។

គួរំលឹកថាឈ្មោះស៊ឹម ឌឿននិងបក្ខពួកលក់ដីត្រង់ខ្ទមអ្នកតាកំពុងមានរឿងប្តឹងផ្តល់ជាមួយឈ្មោះលោកម៉េងមិនចប់នៅឡើយទេ !លើសពីនេះក៍មានឈ្មោះលោកអ៊ូសា ភឿនក្លែងឯកសារលក់ដូរដី តភ្ជាប់ពីឈ្មោះស៊ឹម ឌឿនហើយឈ្មោះឌឿនរួមគំនិតក្នុងការលក់ដូរនេះផងដែរ។

បើតាមការលើកឡើងរបស់បងប្អូនរស់នៅ នឹងភូមិពូគង់សុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ឲ្យអង្គភាពពន្លឺយុត្តិ ធម៌យើងដឹងថាលោកស៊ឺម ឌឿននិងបក្ខពួកបានកំពុងយកបង្គោលឈើមូលបោះខ័ណ្ឌជាព្រុំងាយស្រួលក្នុងការលក់ដូរដីព្រៃឈើខ្លុង។

យោងតាមប្រភពមួយទៀតបានបង្ហើបប្រាប់ទៀតថាលោកស៊ឹម ឌឿនមានខ្នងបង្អែកជាមេភូមិពូគង់និងឈ្មោះភ្វើកប្រជាការពារភូមិនៅក្រោយខ្នុងក្នុងការទន្ទ្រានដីព្រៃរបស់រដ្ឋតើពិតឬក៍យ៉ាងណា? យើងរងចាំមើលបន្តទៅទៀត នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋដែលរស់នៅតជុំនាន់។

ជុំវិញករណីខាងលើនេះផងដែរបើពិតដូចការលើករបស់បងប្អូនប្រជាពលរដ្ឋមែននោះសូមសមត្ថកិច្ចពាក់ព័ន្ធមេត្តាស្វែងរកការពិតដើម្បីចាត់វិធានការតាមច្បាប់ផងទាន។

វីដែអូ