ខេត្តក្រចេះ÷ព័ត៌មានច្បាស់ការណ៍នៅថ្ងៃទី 13 ខែ សីហា ឆ្នាំ 2022មានឈ្មួញឈ្មោះ ថៃ គា ដឹកជញ្ជូនធ្យូងតាមរថយន្តសាំយ៉ុងកែច្នៃជាច្រើនគ្រឿងចេញទៅស្រុកយួន តាមច្រករបៀង(D3)ស្ថិតក្នុងភូមិត្រពាំងស្រែឃុំ 2 ធ្នូ ស្រុកស្នួលខេត្តក្រចេះ បានយ៉ាងរលូន គ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់ឡើយ។ តាមប្រភពព័ត៌មានបានបង្ហើបប្រាប់ឱ្យអង្គភាពព័ត៌មានយើងដឹងថា ទំនងជាពួកគេខ្លាចបាត់បង់ផលប្រយោជន៍ ខ្លះទៀតបង្ហើបថាប្រហែលជាមន្ត្រីទាំងនោះមិនហ៊ានប៉ះនោះទេព្រោះខ្លាចប៉ះខ្សែលោកធំទើំបរក្សាភាពស្ងៀមស្ងាត់ដែលមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ហេតុនេះហើយទើបប្រជាពលរដ្ឋសូមសំណូមពរ ដល់=> -ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ -លោក លន់ សុផាតស្នងការខេត្តក្រចេះ។ -លោក សាន្ត ប៊ុនថាន មេបញ្ជាការ មេត្តាជួយមានវិធានការទប់ស្កាត់ផងទាន ដើម្បីជៀសវាងមតិរិះគន់ផ្សេងៗ......!។ល។ ប្រជាពលរដ្ឋបានលើកឡើងថា បើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញ សមត្ថកិច្ចពាក់ព័ន្ធ និងសមត្ថកិច្ចនៅច្រករបៀងទេនោះ គឺឈ្មួញឈ្មោះ ថៃ គា មិនអាចដឹកជញ្ជូនធ្យូងចេញទៅស្រុកយួនបានដែរ។ ជាក់ស្តែងនៅយប់ថ្ងៃទី 13 ខែ សីហាឆ្នាំ 2022 នេះឡានលោកថៃ គា បានក្រឡាប់នៅចំណុចឡើងទួលថ្ពង ស្ថិតក្នុង ឃុំស្នួល ស្រុកស្នួល ហើយអង្គភាពយើងខ្ញុំបានព្យាយាមទំនាក់ទំនងរាយការណ៍ជូនលោកនាយសង្កាត់រដ្ឋបាលព្រៃឈើស្នួលនិងមន្ត្រីអាវុធហត្ថដែលគេស្គាល់ថាឈ្មោះលោកតោតែពួកគាត់បានឆ្លើយដោះសារថាឈឺ។ រីឯលោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ ក៏ដូចជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ សម្ងំស្ងាត់ឈឹងទុកឲ្យឈ្មួញ ថៃ គា ដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន យ៉ាងរលូន។ ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ថៃ គា បានបង្ហើបឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំ ហើយមានការឃុបឃិតជាប្រព័ន្ធ ទើបឈ្មួញឈ្មោះ ថៃ គា អាចដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន យ៉ាងពេញបន្ទុក។ ជាក់ស្ដែងលោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងមេរដ្ឋបាលព្រៃឈើខេត្តក្រចេះ បណ្ដោយឲ្យឈ្មួញឈ្មោះ ថៃ គា ធ្វើអ្វីៗតាមអំពើចិត្តមិនហ៊ានចាត់វិធានការទប់ស្កាត់ឡើយ។ បឋម
វីដែអូ