ថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 62 47 555 / 096 82 07 840
ដីព្រៃឈើខាងជើងភ្នំគូសរាប់ពាន់ហិកតាបានកំពុងរងនូវក្តីវិនាសដោយសារពួកឈ្មួញកាប់ទន្ទ្រានយ៉ាងពេញបន្ទុកគ្មានការទុបស្កាត់ពីមន្ត្រីជំនាញ!
Mon,01 August 2022 (Time 10:00 PM)
ដោយ ៖ សេង ដែន (ចំនួនអ្នកអាន: 45នាក់)

ខេត្តមណ្ឌលគិរី៖ដីព្រៃឈើរាប់ពាន់ហ/តនៅ ចំណុចជើងភ្នំគួសនិងភ្នំពោងស្ថិតនៅភូមិអូរខ្ទង់ឃុំស្រែឈូកស្រុកកែវសីមាខេត្តមណ្ឌលគិរីដែលនូវក្រោមការគ្រប់គ្រងរបស់មន្ទីកសិកម្មខេត្តមណ្ឌលគិរីបានកំពុងពួកឈ្មួញកាប់ទន្ទ្រានបំផ្លិចបំផ្លាញយ៉ាងរុងគាលពេញបន្ទុកគ្មានការទុបស្កាត់នុះទេ។
ជាក់ស្តែងនាថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២២កន្លងទៅថ្មីៗនេះមានសេចក្តីរាយកាណ៍ពីបងប្អូនប្រពលរដ្ឋរស់នៅភូមិខ្ទង់បានឲ្យដឹងថាមានសកម្មភាពកាប់ទន្ទ្រានដីព្រៃខាងលើនេះអ្នកសាព័ត៌មានយើងជាច្រើនអង្គភាពបានចុះទៅដល់ទីតាំងចំណុចនោះហើយប្រទះឃើញដីព្រៃឈើរាប់ពាន់ហិកតាកាប់អា៎ដួលរលំពិតប្រាកដមែន។

យោងតាមប្រភពក្រៅផ្លូវការអ្នកដែលនៅពីក្រោយនៃការកាប់ទន្ទ្រានដីព្រៃឈើខាងលើនេះមិនទាន់បង្ហាញនូវអតៈសញ្ញាណឲ្យបានពិតប្រាកដប៉ុន្តែត្រូវបានពលរដ្ឋនៅតំបន់នោះបង្ហើបថា
មានឈ្មោះដូចខាងក្រោមទី១ឈ្មោះបុល,ទី២ចិត្ត,ទី៣ក្រឹមនិងស្រង់ ជាមេខ្យល់ដែលគៀងគរជួលប្រជាពលរដ្ឋឲ្យចូលកាប់អា៎ផ្តួលរំលំព្រៃឈើតម្លៃប្រមាណ៣០០ដុលា ក្នុង១ហិកតារួចគេយកដីទៅលក់ឲ្យឈ្មួញបន្ត។

ពាក់ព័ន្ធសកម្មភាពកាប់ទន្ទ្រានដីព្រៃឈើចំណុចខាងជើងភ្នំគូសនិងភ្នំពោងខាងលើនេះផងដែរនាយផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមាលោកសុធា រស់មិនទានអាចសុំការទំនាក់ទំនងបាននៅឡើយទេគិតត្រឹមម៉ោងចេញផ្សាយនៅល្ងាចថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២២(គេហទំព័រពន្លឺយុត្តិធម៌) pltnews ដាក់សំណួរទៅកាន់លោក។

ដោយឡែកប្រធានមន្ទីកសិកម្មខេត្តមណ្ឌលគិរីលោកសុង ឃាងបានទំនាក់ទំនងតាមទួរស័ព្ទទៅសួរ តែលើកបាននិយាយបាន១ម៉ាត់បាត់ឈឹងឥតនិយាយត។

ជំវិញករណីខាងលើនេះផងដែរអង្គភាពពន្លឺយុត្តិធម៌យើងខ្ញុំសង្ឃឹមថាប្រធានមន្ទ្ីកសិកម្មនិងចុះសាវជ្រាវពិនិត្យជាមិនខាន។

វីដែអូ