ថ្ងៃច័ន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 62 47 555 / 096 82 07 840
គំនរឈើស្រឡៅជាច្រើនដុំដែលពួកឈ្មួញយកមកលាក់ទុកត្រូវបានអ្នកសាព័ត៌មានប្រទះឃើញក៍រាយការណ៍ជូនសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តក្រចេះចាប់បង្ក្រាបបានសម្រេច!
Thu,28 July 2022 (Time 05:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 214នាក់)

នៅថ្ងៃទី28ខែកក្កដាឆ្នាំ2022នេះកងកម្លាំងរាអាវុធហត្ថខេត្តក្រចេះក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសនីយ៍សាន ប៊ុនថានបានចុះចាប់បង្ក្រាបបានឈើចំនួន19ដុំប្រភេទស្រឡៅនៅត្រង់ចំណុចទីតាំងចំការកៅស៊ូក្រុមហ៊ុនរាជសីមាត់អូរស្ថិតនៅលើទឹកដីឃុំក្រញូងសែនជ័យ ស្រុកស្នួលខេត្តករចេះ។

បើយោងតាមប្រជាពលរដ្ខបានបញ្ជាក់ថាជារើយៗពួកក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃកែវសីមាហើយដឹកជញ្ជូនជារៀងរាល់ថ្ងៃ ហើយសមត្ថកិច្ចកងរាជអាវុធហត្ថសហការជាមួយជុំនាញរដ្ខបាលព្រៃឈើចាប់បង្ក្រាបបានជាញឹកផងដែរប៉ុន្តែពួកក្រុមឈ្មួញរកស៊ីឈើនៅតែមិនរាងចាល់លើសពួកឈ្មួញរកស៊ីឈើបង្កជាអំពើហឹង្សាដល់អ្នកសាព័ត៌មានថែមទៀតផង។

ពាក់ព័ន្ធករណីបទល្មើសដឹកជញ្ជូនឈើល្មើសច្បាប់ខាងលើនេះផងដែរកងកម្លាំងរាជអាវុធខេត្តក្រចេះបានប្រម៉ែលប្រមូលវត្ថុតាងឈើស្រឡៅចំនួន19ដុំបញ្ជូនយកទៅរក្សាទុកនូវស្នាក់ការ709ជាបណ្តោះអាសន្នដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់។

វីដែអូ