ថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 62 47 555 / 096 82 07 840
នារីម្នាក់ត្រូវគេគំរាមសម្លា-ប់ ហើយចាប់រំលោ...ភនាងបានសម្រេច...
Mon,25 July 2022 (Time 03:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 78នាក់)

រាជធានីភ្នំពេញ÷នារីស្រស់ស្អាតម្នាក់អាយុ ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅខាងក្រោយសាលាខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ត្រូវគេរំលោភបានសម្រេចកាលពី យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចដីវាលមួយកន្លែងខាងជើងវត្តជន្លង់ម្លូ ស្ថិតក្នុងសង្កាត់កន្ទោកខាងត្បូង ខណ្ឌកំបូល រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុរូបគាត់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ពណ៌ក្រហម ពាក់ស្លាកភ្នំពេញ1IF-8117 ចេញពីកន្លែងស្នាក់នៅក្នុងគោលបំណងទៅរកហូបអីនៅម្ដុំទួលពង្រ លុះជិះមកដល់ផ្លូវ៣០ម៉ែត្រត្រង់ចំណុចមុខវត្តធម្មត្រៃ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន៣ នាក់ជិះម៉ូតូហុងដាស្គូពីមួយគ្រឿងពណ៌ខ្មៅមិនចាំស្លាកលេខ បានមកកាក់ពីមុខម៉ូតូរបស់គាត់ ហើយជនសង្ស័យក៏បានគំរាមមិនឱ្យស្រែក និងប្រើហិង្សាមកលើរូបគាត់ ដោយបង្ខំឱ្យទៅតាមពួកគេ។ ពេលនោះរូបគាត់ក៏ចង់ស្រែកឱ្យគេជួយដែរតែខ្លាចជនសង្ស័យទាំងនោះធ្វើបាបគាត់ក្រោយមកជនសង្ស័យម្នាក់បានឡើងជិះម៉ូតូរបស់គាត់ ដោយឌុបរូបគាត់រហូតមកដល់ចំណុចកើតហេតុខាងលើ ក៏បានធ្វើសកម្មភាពដោះយកខ្សែក កងដៃ ចិញ្ចៀននិងទូរស័ព្ទដៃមួយគ្រឿង រួមនឹងម៉ូតូមួយគ្រឿងថែមទៀត។ បន្ទាប់ពីជនសង្ស័យប្លន់យកម៉ូតូនិងគ្រឿងអលង្ការរួចហើយ ក្រុមជនសង្ស័យទាំងនោះមិនអស់ចិត្តក៏នាំគ្នាចាប់រំលោភរូបគាត់ម្ដងម្នាក់ៗបានសម្រេច ហើយបានថតជាវីដេអូទុកទៀត និងគំរាមរូបគាត់ថាបើហ៊ានប្រាប់ដល់សមត្ថកិច្ចពួកវានឹងតាមសម្លា-ប់រូបគាត់ចោលក្រោយពីជនសង្ស័យប្លន់និងរំលោភរូបគាត់បានសម្រេចហើយ ជនសង្ស័យទាំងនោះក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់ទៅ។ ក្រោយពីជនសង្ស័យទៅអស់ រូបគាត់បានរត់ស្រែកឱ្យគេជួយ រហូតភ្ញាក់ផ្អើលដល់សន្តិសុខដែលយាមនៅរោងចក្រមួយកន្លែងក៏មកសួរនាំគាត់ ហើយបានជូនទៅផ្ទះប្រជាពលរដ្ឋមួយកន្លែងដើម្បីឱ្យគេជួយ។

ប្រភពដដែលបើបានបន្តទៀតថា កន្លងមកជនសង្ស័យបានស្គាល់ហ្វេសប៊ុករបស់គាត់ ហើយបានឆាតមកគាត់ជាច្រើនលើកច្រើនសាតែគាត់មិនឆ្លើយតប ហើយជនសង្ស័យទាំងនោះបានប្រាប់រូបគាត់ថាពួកគេតាមដានរូបគាត់ពីរបីថ្ងៃហើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចនាំនាងមកបង្ហាញកន្លែងកើតហេតុ និងបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោកដើម្បីឱ្យសមត្ថកិច្ចងធ្វើការស្រាវជ្រាវនឹងស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

សកម្មភាពក្មេងទំនើងជិះម៉ូតូជាក្រុមធ្វើសកម្មភាពឆក់និងប្លន់នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញកើតឡើងជាញឹកញាប់ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច នឹងស្នើសុំឱ្យអាជ្ញាធរជួយពិនិត្យ និងបង្ក្រាបក្មេងទំនើងដែលជិះម៉ូតូជាក្រុមៗ តាមដងផ្លូវដែលសង្ស័យផងទៀត

វីដែអូ