ថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 62 47 555 / 096 82 07 840
លោកជាងសេតជាមេឈ្មួញរកស៊ីឈើដុះស្លែតែ មន្ត្រីជំនាញសមត្ថកិច្ចឥតចាប់បង្ក្រាប!!
Sat,02 July 2022 (Time 02:33 PM)
ដោយ ៖ D/n (ចំនួនអ្នកអាន: 136នាក់)

ខេត្តមណ្ឌលគិរី ៖នៅយប់ថ្ងៃទី០១ខែកក្កដាឆ្នាំ២០២២គេសង្កេតឃើញម៉ូតូដឹកបទល្មើសព្រៃឈើដោយម៉ូតូចំនួន៥គ្រឿងបម្រុងឆ្លងដែនយកទៅលក់ប្រទេសវៀតណាមតាមច្រកល្បៀង៦២ស្ថិតនៅលើទឹកដីនៃស្រុកស្នួលខេត្តក្រចេះជាប់និងស្រុកកែវសីមាខេត្តមណ្ឌលគិរី គេពុំឃើញសមត្ថកិច្ចមានចំណាត់ការនៅឡើយទេ ប្រជាពលរដ្ឋដាក់ការសង្ស័យថាប្រហែលមានការឃុបឃិតប្រទាក់ក្រឡាគ្នាដូចមងនិងសំណាញរវាងឈ្មួញរកស៊ីដឹកឈើនិងសមត្ថកិច្ចមួយក្តាប់តូចទើបធ្វើមិនដឹងមិនលឺ ដើម្បីខ្លាចបាត់បង់ផលប្រយោជន៍សួនតួរៀងៗខ្លួន។

យោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា បានបញ្ជាក់ផ្តល់ឲ្យអង្គភាពសាព័ត៌មានពន្លឺយុត្តិធម៌យើងដឹងថាឈ្មោះ ជាង សេត បានរកស៊ីដឹកជញ្ជូនឈើយ៉ាងសកម្មចេញពីដែនជម្រកសត្វព្រៃកែវសីមាដោយមានលោក ហាន សុខន ជាប្រធានការិយាល័យដែនជម្រកសត្វកែវសីមា ពលរដ្ឋពុំដែលឃើញលោកធ្វើការចុះទប់ស្កាត់ចាប់បង្គ្របមេឈ្មួញឈើរូបនេះទេ។

គួររំលឹកថាលោកជាងសេតជារើយៗធ្វើការដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃឆ្លងកាត់ភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមារួចបន្តឆ្លងកាត់(អូរស្បូវ)ភូមិឆ្នែង ឃុំស្រែខ្ទុម​ហើយបន្តឆ្លងយកទៅប្រទេសវៀតណាមតាមច្រករបៀងលេខ៦២។

ជុំវិញករណីពាក់ព័ន្ធការដឹកជញ្ជូនផលអនុផលព្រៃឈើខាងលើនេះផងដែរប្រជាពលរដ្ឋលោកសំណូមពរទៅដល់អាជ្ញាធរមូលដ្ឋានគ្រប់ស្ថាប័នរដ្ឋពិសេសអស់លោកមន្ត្រីជំនាញដែលពាក់ព័ន្ធកុំបណ្តែតបណ្តោយឲ្យមេឈ្មួញរកស៊ីដឹកជញ្ជូនឈើតាមតែអំពើចិត្តឲ្យចេះកោតញញើតនិងច្បាប់ផងទាន។

សូមបញ្ជាក់ថាអង្គភាព ពន្លឺយុត្តិធម៌យើង ខ្ញុំផ្សាយតែការពិតឥតលំអៀងបើសាមុីខ្លួនគិតថាមិនសមហេតុផលត្រង់ចំណុចណាមួយសូមឲ្យសាមុីខ្លួនទាក់ទងមកទាក់ទងមកលេខយើងខ្ញុំដែលមានលេខទូរស័ព្ទ0886247555យើងខ្ញុំរងចាំស្វាគមន៍ជានិច្ច។

វីដែអូ