ថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 62 47 555 / 096 82 07 840
រថយន្តដឹកធ្យូងឆ្លងដែនយកទៅលក់ប្រទេសវៀតណាមតាមច្រកជាយឃ្លាំងសមត្ថកិច្ចប៉ុស្តិ៍ជាអ្នកបើកដៃយ៉ាងពេញបន្ទុក!
Tue,19 July 2022 (Time 01:13 PM)
ដោយ ៖ Send den (ចំនួនអ្នកអាន: 58នាក់)

ខេត្តក្រចេះ៖នៅថ្ងៃទី១៩ខែ០៧ឆ្នាំ២០២២មានរថយន្តដឹកធ្យូងមួយគ្រឿងក្រឡាប់ត្រង់ចំណុចស្ពានជ្រោះជ្រៅមន្ត្រីជំនាញធ្វើមិនដឹងមិនឮចំណែកមន្ត្រីប៉ុស្តិ៍នគរបាលការពារព្រុំដែនជាយឃ្លាំងជាអ្នកសម្រប់សម្រួលគ្មានធ្វើការទុបស្កាត់។

យោងតាមប្រភព ពីមហាជនបានលើកឡើងថាករណីដឹកជញ្ជូនធ្យូងនិងរថយន្តដឹកក្របីបន្តដឹកឆ្លងដែនពលរដ្ឋរស់នៅភូមិជ្រោះជ្រៅមានការងឿងឆ្ងល់ថាតើការដឹកជញ្ជូនធ្យូងនិងសត្វក្របីឆ្លងដែនមានច្បាប់ដែរឬក៍យ៉ាងណា?ឥញ្ចឹងមានតែរងចាំមើលបន្តទៅទៀត។

ប្រភពដដែលបញ្ជាក់ថាឈ្មញធ្វើការដឹកជញ្ជូនខាងលើប្រព្រិតទៅបានក៍ដោយសារមានការបើកភ្លើងខៀវពីសមត្ថកិច្ចនិងឆ្មាំការពារព្រុំដែនជាយឃ្លាំង។

ជុំវិញករណីដឹកជញ្ជូនធ្យូងខាងលើនេះផងដែរសូមសំណូមពរដល់ស្ថប័នសមត្ថកិច្ចដែលជាប់ពាក់ព័ន្ធក្នុងខេត្តក្រចេះមេត្តាត្រួតពិនិត្យផងទាន។

វីដែអូ