ថ្ងៃច័ន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 62 47 555 / 096 82 07 840
អាជ្ញាធរខេត្តរតនគិរី តើដឹងដែឬទេ?លោកហូជី វ៉ៃជាមេឈ្មួញធំដុះស្លែខាងការដឹកជញ្ជូនព្រៃឈើខុសច្បាប់ឆ្លងដែនយកទៅលក់ប្រទេសវៀតណាមតាមច្រក់អន្តរជាតិអូយ៉ាដាវ!! ..................................
Sun,26 June 2022 (Time 11:20 AM)
ដោយ ៖ d,n (ចំនួនអ្នកអាន: 194នាក់)

..........................................
ខេត្តរតនគិរី ÷ប្រជាពលរដ្ឋបានផ្តល់ព័ត៌មានច្បាស់ការ និងធ្វើការរិះគន់ចំៗទៅលើអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធនៅលើទឹកដីខេត្តរតនៈគិរីដែលគ្មានវិធានការណ៍ទប់ស្កាត់ ឬបង្ក្រាបបទល្មើសការបំផ្លិចបំផ្លាញព្រៃឈើដោយបានដាក់ការសង្ស័យថាលើអាជ្ញាធរសមត្ថកិច្ចមួយមានការឃុបឃឹតបើកភ្លើងខៀវលើករណីនេះហើយ ទើបមេឈ្មួញឈ្មោះ ហូ ជីវ៉ៃដែលបានកែនប្រជាពលរដ្ឋឲ្យទៅលួចកាប់ឈើក្នុងតំបន់អភិរក្សឬឧទ្យានជាតិលំផាត់ស្រែពកហើយប្រមូលទិញ និងដឹកឈើជញ្ជូនយ៉ាងអនាធិបតេយ្យឆ្លងដែនយកទៅលក់នៅប្រទេសយួនដោយគ្មានកោតញញើតច្បាប់។

សួរថា តើ អាវ៉ៃ អាងអ្វី ?នរណានៅក្រោយខ្នងហើយ នរណាខ្លះជាអ្នកទទួលផលប្រយោជន៍ពីមុខរបរបំផ្លិចបំផ្លាញធន់ធានធម្មជាតិរបស់មេឈ្មួញដុះស្លែក្បាលរឹងរូបនេះ...?


តើ ហូ ជីវ៉ៃ ជាចៅហ្វាយខេត្ត ឬប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឬក៏ប្រធានមន្ទីរបរិស្ថានខេត្តរតនៈគិរី.ឬ..? ទើបមេឈ្មួញដុះស្លែរូបនេះប្រកបមុខរបរបំផ្លាញជាតិនេះរាប់ខែឆ្នាំមកហើយៗគ្មានទើសភ្នែកអាជ្ញាធរ ឬជំនាញពាក់ព័ន្ធណាម្នាក់រហូតមកដល់បច្ចុប្បន្ន...។


ប្រភពដដែលបានបន្តថាបើគ្មានការឃុបឃិតពីអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តរតនគិរី តាមរយៈផលប្រយជន៍($)នោះទេ ពិតណាស់មេឈ្មួញដ៏ធំប្រចាំខេត្តរតនគីរី ឈ្មោះ ហូ ជីវ៉ៃ មិនអាចឈរជើងប្រមូលទិញឈើ និងដឹកជញ្ជូនឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាមបានឡើយ គឺជៀសមិនផុតឡើយពីការបង្ក្រាបជាក់ជាមិនខាន ។


ប្រភពបន្តពីឈ្មួញរកស៊ីឈើតូចតាចបានបង្ហើបឲ្យដឹងថា ឈ្មោះ ហូ ជីវ៉ៃសព្វថ្ងៃកំពុងធ្វើសកម្មភាពយ៉ាងសកម្មបំផុសគៀងគរបោះលុយឲ្យបក្ខពួករបស់ខ្លួនប្រដាប់ដោយរណាយន្ត គោយន្តកន្ត្រៃ ឬរថយន្តកែច្នៃរាប់សិបឲ្យចូលទៅកាប់ឈើក្នុងព្រៃអភិរក្សអូរល្វាក់ឋិតក្នុង ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនៈគិរី ដើម្បីយកលក់ឲ្យខ្លួនក្នុងតម្លៃថោកហើយដឹកជញ្ជូនឈើឆ្លងដែនយកទៅប្រទេសវៀតណាមដោយរលូនគ្មានសមត្ថកិច្ច ឬជំនាញណាចាប់ឬបង្កាបនោះឡើយ។

តើលោកចៅហ្វាយខេត្តរតនៈគិរី ក្នុងនាមលោកជាគណៈបញ្ជាការឯកភាពខេត្ត ជាទីងមោងឬ...? ឬមានឆន្ទៈបំផ្លាញព្រៃឈើដូច អាវ៉ៃ ដែរឬក៍យ៉ាងណា...? ឬក៏ជាប្រភេទមន្ត្រីបែបអ្នកតា រង់ចាំគេយកដង្វាយមកសែនឲ្យ ទើបមិនល្បីឈ្មោះ ហូវ៉ៃ សោះនោះ...?។

ប្រភពបន្តបានឱ្យដឹងទៀតថា សព្វថ្ងៃមេឈ្មួញឈ្មោះ ហូ ជី វ៉ៃ បាន និងកំពុងបំផុសបក្ខពួកខ្លួនតាមតំបន់ក្នុងស្រុកឲ្យចូលទៅកាប់ទន្ទ្រានព្រៃឈឺនៅក្នុងដែនអភិរក្សត្រង់ចំណុចអូរល្វាក់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនៈគិរី ជាប់ព្រំប្រទល់ស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រង់ចំណុចគីឡូម៉ែត្រលេខ 243 គីឡូលេខ 53 (តាអង) និងយកមកស្តុកក្នុងក្រុមហ៊ុនចំការចេក ដូនពេញអាហ្គ្រីកូ ហងអញយ៉ាឡាយ របស់វៀតណាម ក្នុងស្រុកលំផាត រួចបន្តសម្រុកដឹកឆ្លងដែនតាមច្រកអត្តរជាតិអូយ៉ាដាវ ទៅប្រទេសវៀតណាម យ៉ាងអនាធិបតេយ្យដោយក្នុង១រថយន្តៗមានទម្ងន់រាប់សិបតោនបង្កឲ្យខូចផ្លូវឬផ្លូវជាតិទៀតផង ហើយក៏គ្មានរំខានសមត្ថកិច្ចជំនាញពាក់ព័ន្ធតាំងពីថ្នាក់ខេត្តរហូតដល់មូលដ្ឋានធ្វើការបង្ក្រាបឡើយ ។

ប្រភពបន្តថា ដោយសារតែមានការឃុបឃិតគ្នាជាប្រព័ន្ធតាំងពីមន្ត្រីជំនាញថ្នាក់ក្រោមរហូតទៅដល់ថ្នាក់ខេត្តអញ្ចឹងហើយ ទើបគ្មានការអើពើនិងទប់ស្កាត់ ឬក៏ បង្ក្រាបពីសំណាក់អាជ្ញាធរខេត្តនោះទេ បើទោះជាមានសារព័ត៌មានចេញផ្សាយជាច្រើនអង្គភាពយ៉ាងណាក៏ដោយ ក៏ចៅហ្វាយខេត្តរតនៈគិរី ធ្វើគរធ្វើថ្លង់ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹង..។
ប្រជាពលរដ្ឋលោកមានការងឿងឆ្ងល់និងចោទជាសំណួរថា បើមន្ត្រីធំៗនៅក្នុងខេត្តរតនៈគិរី មិនអើពើ មិនយកចិត្តទុកដាក់ក្នុងការទប់ស្កាត់និងបង្ក្រាបឈ្មួញបំផ្លាញធន់ធានធម្មជាតិ ( ហូ ជីវ៉ៃ ) និងឈ្មួញដទៃទៀត តើស័ក្តិសមជាអ្នកស៊ីប្រាក់ខែរាស្ត្រដែរឬទេ...? អស់លោកគួរមានមនសិការខ្មាសអៀនមន្ត្រីនៃប្រទេសជិតខាងផង ធ្វើជាអ្នកបម្រើរាស្ត្រ គួរតែបម្រើដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងថែរក្សាការពារឲ្យបាននូវធនធានធម្មជាតិពីក្រុមទុរជន ឬឈ្មួញទុច្ចរិត តួយ៉ាងដូចលោកវ៉ៃ ជាដើម។
តើមានមន្ត្រីថ្នាក់ណាដែលអាចបង្ក្រាបនិងទប់ស្កាត់ឲ្យព្រៃឈើនៅគង់វង្សបាន? ឬក៏នៅក្នុងកម្ពុជានេះ ពិតជាគ្មានមន្ត្រីណាអាចបង្ក្រាប ហូ ជីវ៉ៃ បានមែនឬទេ...?
មហាជនបានសំណូមពរថា បើ ចៅហ្វាយខេត្ត ឬក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងបរិស្ថាន គ្មានឆន្ទៈការពារ ទប់ស្កាត់ និងបង្ក្រាបការកាប់ទន្ទ្រាន និងការបំផ្លាញធនធានធម្មជាតិពីក្រុមឈ្មួញទុច្ចរិតទាំងនោះមិនបានទេនោះ គួរតែដកចៅហ្វាយខេត្តនោះគួរតែលាលែងពីដំណែងទៅ -ទុកឲ្យមន្ត្រីល្អគេធ្វើម្តងដើម្បីជៀសវៀងចំណាយ
ថវិកាជាតិឥតប្រយោជន៍បន្តទៀត។

គូសបញ្ជាក់ថា អង្គភាពយើង រង់ចាំការបំភ្លឺពីបុគ្គល ហូ ជីវ៉ៃ អាជ្ញាធរ ជំនាញ និងស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។

វីដែអូ