ខេត្តមណ្ឌលគិរី៖នៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០២២នេះកងកម្លាំងជុំនាញបរិស្ថានស្នាក់ពូគង់និងស្នាក់ការស្រែឈូកសហការជា មួយអ្នកយកព័ត៌មានអង្គភាពគេហទំព័រពន្លឺ យុត្តិធម៌ចាប់បង្ក្រាបបានអ្នករកដឹកជញ្ជូនឈើល្មើសច្បាប់ស្ថិតនៅចំណុចប៉ោដើមស្វាយភូមិពូគង់ឃុំស្រែព្រះស្រុកកែវសីមា,មណ្ឌលគិរី បានចំនួន៥ដុំឈើស្រឡៅឡាំងជ្រុងមុខកាត់៣០ជុំប្រវែង៣,៥ម៉ែត្រ ។ប្រភពដដែលបានបន្តឲ្យដឹងថា ឈើស្រឡៅចំនួន៥ដុំដែលមន្ត្រីជំនាញបរិស្ថានចាប់បង្ក្រាបនោះគេស្គាល់ថាឈ្មោះស្រួចជាអ្នកដឹកឈើដោយម៉ូតូជាប្រចាំថ្ងៃហើយគាត់មិនសូវខ្លាចនិងសមត្ថកិច្ចទេក៍ប៉ុន្តែទោេះបីមានស្លាបហើរ ក៍ហើរមិនរួចបានដែរ(មានសន្តូចមានរនងមងមានក្រឡាអាភឿនរត់ទៅណាអ៊ឺហ៊ឺ)។ពាក់ព័ន្ធករណីចាប់បង្ក្រាបឈើខាងលើនេះផងដែរកងកម្លាំងជំនាញមន្ត្រីបរិស្ថានប្រម៉ែលប្រម៉ូលវត្ថុតាងយកទៅរក្សាទុកទីស្នាក់ការពូគង់ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
វីដែអូ