ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី២៨ខែឧសភាឆ្នាំ២០២២កងកម្លាំងP,Mស្នាក់៧៦១បានឃាត់ចាប់បានរថយន្តអុីយ៉ាន់ដាយពាក់ស្លាកលេខភ,ព 6073ស្ថិតនៅចំណុចUTM0695134-1339751ឋិតនៅភូមិឆ្នែងឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរីបានឈើប្រភេទគគីចំនួន280សន្លឹក។ប្រភពដដែលបន្តថាឈ្មួញរកស៊ីដឹកឈើឥតច្បាប់តែងតែ ប្រើល្បិចកិច្ចកល់គ្រប់រូបភាពបិតបាំងភ្នែកសមត្ថកិច្ចដើម្បីបំផ្លិចបំផ្លាញធន់ធានធម្មជាតិតែប្រយោជន៍សួនតួ។គួរំលឹកថាព្រៃឈើបច្ចុប្បន្ននេះផងដែរបានកំពុងរងក្តីវិនាសជាលំដាប់គួបផ្សំ និងមន្ត្រីគ្រាប់ល្ពៅស្ងោទី១រួមគំនិតបើកដៃឲ្យឈ្មួញរកស៊ីដឹកជញ្ជូនឈើតាមតែអំពើចិត្តក៍ប៉ុន្តែទោះបីយ៉ាងណាក្តី ក៍មិនអាចគិចផុតពី សម្នាញ់ច្បាប់បានដែរ។គូសបញ្ជាក់ថាក្នុងករណី ដឹកជញ្ជូនឈើប្រព្រិត្ត ទៅបានក៍ដោយសារតែមានមន្ត្រីខិលខូចមួយក្តាប់តូចឃុបឃិតបិតបាំងថ្នាក់លើដើម្បីលាភសក្ការៈបន្តិចបន្តួចយកលុយដាក់ហោប៉ាវរៀងៗខ្លួនជាងនេះទៅទៀតរាល់ការផ្សាយព័ត៌មានចេញទៅក្រុមមន្ត្រីល្ពៅតែងតែចោទប្រកាន់ថា អ្នកកាសែតផ្សាយព័ត៌មានមិនពិត។ជុំវិញករណីចាប់បង្ក្រាបរថយន្តដឹកឈើឥតច្បាប់ខាងលើនេះដែរ កងកម្លាំងP-Mស្នាក់ការ761បានបញ្ជូនវត្ថុតាងទៅជុំនាញរដ្ឋបាលព្រៃឈើស្រែខ្ទុមចុងងផ្លាស់យកទៅរក្សាទុកចាត់ការទៅតាមនីតិវិធីច្បាប់។
វីដែអូ