ថ្ងៃច័ន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 62 47 555 / 096 82 07 840
ករណីសង្ស័យបុរសម្នាក់សម្រេចចិត្តចងកខ្លួនឯង នៅលើដើមឈើយ៉ាងអាណោចអាធ័ម....
Tue,05 April 2022 (Time 04:42 PM)
ដោយ ៖ សេង ដេន (ចំនួនអ្នកអាន: 288នាក់)

ភ្នំពេញ: ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារតែបុរសម្នាក់ចងកសម្លាប់ខ្លួននៅលើដើមឈើស្លាប់យ៉ាងអណោចអធ័ម កាលពីវេលាម៉ោង2 និង35នាទីរសៀល ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាទួកី ខាងក្រោយអគារសិក្សា ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន ដំបូលគឺមានក្មេងប្រុសម្នាក់ដែលជាសិស្សនៅក្នុងសាលាបឋមសិក្សាទួលកី បានមកលេងខាងក្រោយអាគារជិតបន្ទប់ទឹក ក៏មិនបានងើបមើលទៅដើមឈើស្រាប់តែឃើញសាកសពចងកជាប់នឹងមែកឈើ ក៏បានភ័យរត់មកប្រាប់លោកគ្រូប្រចាំថ្នាក់និងនាយកសាលាខ្លួន។ បន្ទាប់មកលោកគ្រូនាយកសាលាក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងបានរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញផ្នែកចក្ខុ ដើម្បីធ្វើកោសល្យវិច្ច័យទៅលើសាកសពបុរសនោះ។
សូមបញ្ជាក់ផងដែរថាបុរសខាងលើ អង្គភាពមិនទាន់ទទួលបានអំពីអត្តសញ្ញាណរបស់គាត់ឡើយ ។ អង្គរភាពយើងខ្ញុំនឹងធ្វើការ កែសម្រូលអត្ថបទបន្ថែម ប្រសិនបើទទួលបានព័ត៌មានលម្អិតពាក់ព័ន្ធ នឹងបុរសចងកខាងលើ...

រាយការណ៍ព័ត៌មានដោយ យិន យ៉ុន និងអត្ថបទដោយហ៊ុន ចាន់ធល អង្គភាពពន្លឺយុត្តិធម៌

វីដែអូ