ថ្ងៃច័ន្ទ ទី០២ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 62 47 555 / 096 82 07 840
មេឈ្មួញរកស៊ីឈើដុះស្លែប្រចាំខេត្តរតនៈគិរីត្រូវបានអស់លាក់ជាប់អន្ទាក់សមត្ថកិច្ចក្រុងបានលុងហើយនៅពេលនេះ!!
Fri,29 April 2022 (Time 07:32 AM)
ដោយ ៖ (ចំនួនអ្នកអាន: 259នាក់)

ខេត្តរតនគិរី៖ នាវេលាម៉ោង ០៨ និង៥០នាទី​ ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២២នេះ កម្លាំងអាវុធហត្ថមូលដ្ឋានក្រុងបានលុង ចំនួន ០២នាក់ សហការជាមួយកម្លាំងចម្រុះគណៈបញ្ជាការឯកភាពក្រុងបានលុង ដឹកនាំដោយលោក ពុត ដានី អភិបាលរងក្រុងបានលុង បានធ្វេីសកម្មភាពល្បាត​ ជុំវិញបរិវេណ​ក្រុង បានប្រទះឃេីញរថយន្ត០១ គ្រឿង​ ភ្លាមនោះកម្លាំងចម្រុះ​ មានការសង្ស័យ​ ក៏បានឃាត់រថយន្តនោះ​ត្រួតពិនិត្យ​ នៅចំណុចភូមិ ថ្មដា សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

ប្រភពដដែលបានឲ្យដឹងថា រថយន្តដឹកឈើនេះមានម្ចាស់ឈ្មោះ មករា ដឹកចេញពីស្រុកវើនសៃ ដោយឆ្លងកាត់ក្រុងបានលុងបំរ៉ុងចេញទៅលក់ឆ្លងដែនទៅប្រទេសវៀតណាម តាមច្រតអូយ៉ាដាវ តែជាអកុសល្យក៏ត្រូវសត្ថកិច្ចស្ទាក់ចាប់បានតែម្ដង។

ជុំវិញករណីការចាប់បង្ក្រាបខាងលើនេះទទួលបានលទ្ធផល
នៃការបង្ក្រាបក្នុងរថយន្តមានផ្ទុក ឈេីប្រភេទលេខ ១ សុក្រម និង គគីរនិងបានឃាត់ខ្លួនអ្នកបើកបរចំនួន០១ នាក់ ឈ្មោះ អុីម ធិន ភេទ ប្រុស អាយុ ២៩ឆ្នាំ រស់នៅ ភូមិ ថ្មដា សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
សមត្ថកិច្ចអះអាងថា វត្ថុតាងរួមមាន៖ រថយន្តស៊ាំយ៉ុង ចំនួន ០១គ្រឿង និងឈើប្រភេទលេខ ១ ចំនួន ២១ ដុំ (សុក្រម និង គគីរ) ស្មើនឹង ៣,៩៧៧ ម៉ែត្រគូប ។
បច្ចុប្បន្ន ៖ វត្ថុតាងនិងជនសង្ស័យ​ខាងលើ បានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី​ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

វីដែអូ