ថ្ងៃច័ន្ទ ទី០២ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 62 47 555 / 096 82 07 840
សន្ទុះការបំផ្លិចបំផ្លាញធន់ធានធម្មជាតិផលអនុផល ព្រៃឈើ ព្រៃឡង់បានកំពុងរីករាលដាលយ៉ាងពេញ បន្ទុកសមត្ថកិច្ចមិនមានឆន្ទៈទុបស្កាត់ឬចាប់បង្ក្រាប ហាក់បីដូចសហការណ៍ជាប្រព័ន្ធបានល្អថ្នាក់លើរក្សា ភាពស្ងប់។
Wed,09 March 2022 (Time 07:54 PM)
ដោយ ៖ សេង ដេន (ចំនួនអ្នកអាន: 324នាក់)

សន្ទុះការបំផ្លិចបំផ្លាញធន់ធានធម្មជាតិផលអនុផល
ព្រៃឈើ ព្រៃឡង់បានកំពុងរីករាលដាលយ៉ាងពេញ


ខេត្តក្រចេះ៖ចាប់តាំងពីខែមករារហូតមកដល់ខែមិនាឆ្នាំ
២០២២ជាក់ស្តែងនៅថ្ងៃទី០៩ខែ០៣ឆ្នាំ២០២២នេះ
ការកាប់និងដឹកជញ្ជូនផលអនុផលព្រៃឈើនៅព្រៃឡង់
មានសកម្មភាពដឹកជញ្ជូនឈើយ៉ាងស្រសាក់ស្រសំា
គ្មានកោតញញើតច្បាប់អីបន្តិចហាក់បីដូចសហការណ៍
បានល្អរវាងឈ្មួញដឹកឈើនិងមន្ត្រីជុំនាញ់ពាក់ព័ន្ធគ្រប់
ផ្នែករក្សាភាពស្ងប់ស្ងាត់។

យោងតាមប្រភពពីប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថាបើលោកសាយ សំអាល់ជារដ្ឋមន្ត្រីក្រសួងបរិស្ថានមិនមានវិធានការច្បាស់លាស់ ទៅលើលោកឆាយ ឌួងសាវុធប្រធានមន្ទីរបរិស្ថាននិងលោកសាំងសុខននាយកដែនជម្រកព្រៃឡង់ទេនោះការកាប់បំផ្លាញព្រៃឈើនិងដឹកជញ្ជូនពីសំណាក់ឈ្មួញទុចរិតនៅតំបន់ព្រៃឡង់នៅតែបំផ្លាញឥតឈប់ឈរ។

ប្រភពដដែលបានបន្តទៀតថា ព្រៃឡង់នៅក្នុងទឹកដីខេត្តក្រចេះ ច្បាស់ជាត្រូវបានរលាយហិនហោច ក្រោមស្នាដៃការគ្រប់គ្រងដោយលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថាន និងលោកសាំង សុខននាយកដែនការពារព្រៃឡង់ ក្នុងពេលដ៏ខ្លីខាងមុខនេះជាក់ជាពុំខានឡើយ ។

ដូចជានៅចំណុច អូរកំបោរ អូរគ្រួត អូរចារ ច្រប់ស្វាយ ចែម៉ែ និងកន្លែងផ្សេងៗទៀតស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កំពុងរងនូវការកាប់បំផ្លាញ និងដឹកជញ្ជូនធ្វើអាជីវកម្ម ពីសំណាក់ក្រុមមេឈ្មួញដែលឃុបឃិតជាមួយក្រុមបរិស្ថាន ដើម្បីដឹកជញ្ជូនចូលក្រុមហ៊ុនស៊ីងបាយអូថេក និងមួយក្រុមទៀតដឹកចេញទៅលក់នៅ
ទីតាំងផ្សេងៗគ្នា។

មិនត្រឹមកាប់ឈើធ្វើអាជីវកម្មតែប៉ុណ្ណោះទេនាពេលបច្ចុប្បន្ននេះមានក្រុមទន្រ្ទានឈូសឆាយព្រៃឈើយកដីធ្វើជាកម្មសិទ្ធឋិតក្នុងតំបន់ព្រៃឡង់ក្នុងដែនគ្រប់គ្រងរបស់លោកសាំង
សុខន និងឆាយ ឌួងសាវុធរាប់ពាន់ហិកតា។

ជុំវិញករណីខាងលើមានតែលោកនាយឧត្តមសេនីយ៍សៅ សុខាប្រធានគណៈកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនិងលោកសាយ សំអាលរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងបរិស្ថានមានវិធាការច្បាស់លាស់ដើម្បីការពារនិងថែរក្សារព្រៃឈើចុងក្រោយនេះផងទាន។

វីដែអូ