ថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 62 47 555 / 096 82 07 840
បទល្មើសព្រៃឈើបានកំពុងរីករាលដាលពេញ បន្ទុកសមត្ថកិច្ចក្នុងស្រុកគ្មានវិធានការទប់ស្កាត់!
Sun,06 March 2022 (Time 04:28 PM)
ដោយ ៖ សេង ដេន (ចំនួនអ្នកអាន: 158នាក់)

ខេត្តមណ្ឌលគិរី៖នៅថ្ងៃទី០៦ខែមិនាឆ្នាំ២០២២នេះ
មានករណីបទល្មើសព្រៃឈើស្ថិតនៅភូមិពូចារឃុំស្រែ
ព្រះស្រុកកែវសីមាខេត្តដែលជនល្មើសល័ក្ខបំរ៉ុងលក់
ចែកចាយឲ្យឈ្មួញបន្ត។

ប្រភពច្បាប់ការបានអះអាងឲ្យដឹងថាគំនរឈើចំនួន
ពីរកន្លែងដែលក្រុមជនល្មើសដឹកជញ្ជូនមកទំលាក់
ទុកសម្រាប់លក់ឲ្យឈ្មួញទុច្ចរិតចែកចាយបន្តទៅ
ប្រទេសវៀតណាម ត្រូវបានក្រុមអ្នយកព័ត៌មានប្រទះ
ឃើញឈើរាយប៉ាយជាច្រើនកំណាត់ ឋិតនៅក្រោយ
ផ្ទះបញ្ជាការពារភូមិទាល់មុខសាលារៀន។

ប្រដដែលបានបន្តទៀតថា ក្រោយពីបានឃើញគំនរ
ភ្លាមក្រុមការងារអ្នកយកព័ត៌មានក៍បានរាយការណ៍ជូន
ទៅឲ្យជុំនាញពាក់ព័ន្ធបទល្មើសព្រៃឈើមានដូចជា៖=>
បរិស្ថានដែនជម្រក -កងអវុធហត្ថស្រុក និងប្រធាន
គណៈកម្មធិការចាប់បង្ក្រាបបទល្មើសធន់ធានធម្មជាតិ
ស្រុកកែវសីមាដែលមានលោកហឿនសុខ ណាជា
ប្រធាន ។

គួរំលឹកថាក្រោយពីក្រុមការងារអ្នកយកព័ត៌មានយើង
រាយការណ៍ជូនសមត្ថកិច្ចហើយនោះបែរជាសមត្ថកិច្ច
គាត់ដេញដោលគ្នាពីមួយទៅមួយហាក់បីដូចខ្លាចពួក
រកស៊ីបទល្មើសព្រៃឈើទៅវិញ និយាយឲ្យខ្លីគឺអសមត្ថ
ភាពក្នុងការចាប់បង្ក្រាបធន់ធានធម្មជាតិ។

ជុំវិញករណីខាងលើនេះផងដែរប្រជាពលរដ្ឋក្នុងស្រុក
មួយចំនួនស្នើសុំដល់ឯកឧត្តមសៅ សខាជាប្រធាន
គណៈកម្មាធិការចាប់បង្ក្រាបធន់ធានធម្មជាតិមេត្តាជួយ
រិតបណ្តឹងដល់លោកមន្ត្រីមូលដ្ឋានផងទាន។

វីដែអូ