ខេត្តមណ្ឌលគិរី ៖នៅវេលាម៉ោង ១៨ និង ២៥ នាទី នាថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២២ មានគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ បើកបរបញ្ច្រាស់ទិសគ្នា ម៉ូតូកៃច្នៃដឹកឈើបើកបរពីកើតទៅលិច ម៉ូតូឌ្រីមសង់បើកបរពីលិចទៅកើត លើផ្លូវជាតិលេខ76Aស្ថិតចន្លោះគីឡូម៉ែត្រលេខ៦២-៦៣ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ប្រភពដដែលបានអះអាងបញ្ជាក់ឲ្យដឹងថា ;ក្នុងករណីនេះ១. អ្នកបើកបរ ម៉ូតូកៃច្នៃដឹងឈើឈ្មោះA ខ្ចៅ ភេទប្រុស ( រត់គេចខ្លួនបាត់ ពុំទាន់ដឹងសាវតាពិតប្រាកដ) ២.ឈ្មោះ សាន សាអែម ភេទស្រី អាយុ ៤៤ ឆ្នាំ ស្រុកកំណើតភូមិកំពង់ឬស្សី ឃុំចារ៉ូ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( ស្លាប់ ) បើកបរម៉ូតូឌ្រីមសងសេរី២០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH.2773 ។ ប្រភពបន្តឲ្យដឹងទៀតថាក្រោយពីសមត្ថកិច្ចពិនិត្យវាស់វែងរួចសាកសព ត្រូវបានប្រគល់ជូនសាច់ញាតិ និងក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ឯ ចំណែកវត្ថុតាង ផ្នែកជំនាញសណ្តាប់ធ្នាប់ ដឹកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកែវសីមា ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីបន្ត។យោងតាមប្រភពបន្តពីកន្លែងកើតហេតុសន្និដ្ឋានបានថាបណ្តាលមកពីរម៉ូតូកៃច្នៃដឹកឈើបើកបរបំពានផ្លូវសិទ្ធិអថិភាព រួចបានបុកម៉ូតូជិះបញ្ច្រាស់ទិសគ្នាពេញទំហឹង។ជុំវិញករណីខាងលើនេះផងដែរពលរដ្ឋសូមសំណូមពរទៅដល់អស់លោកមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងស្រុកកែវសីមាមេត្តាយកចិត្តទុកដាក់ចាប់បង្ក្រាបករណីបទល្មើសដឹកឈើដោយម៉ូតូផងទាន។គួរបញ្ជាក់ថាក្រុមម៉ូតូឈើបច្ចុប្បន្ននេះបានកំពុងសំរុកដឹកចេញពីដែនជម្រកសត្វព្រៃកែវសីមាមកដូចគេលយប្រទីតយ៉ាងអនាធិបតេយ្យគ្មានការទុបស្កាត់ពីសមត្ថកិច្ចហើយបង្កការគ្រោះថ្នាក់ដល់អ្នកធ្វើដណើរជាញឹកញាប់ចំណែកលោកហាន សុខន រក្សាភាពស្ងប់ស្ងៀមបានល្អ។
វីដែអូ