ថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 62 47 555 / 096 82 07 840
ពិធីចុះសួរសុខទុក្ខនិងចែកអំណោយកាកបាទក្រហម ដល់ពលរដ្ឋអូរអាមស្រែខ្ទុម!
Fri,18 February 2022 (Time 10:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 162នាក់)

ខេត្តមណ្ឌគិរី៖ពិធីសួរសុខទុក្ខនិងពាំនាំកាកបាទក្រហម
ដល់ពលរដ្ឋដែលជួបការលំបាក=>
នៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២២ នៅវេលាម៉ោង ១៤ និង ៣០ នាទី នៅសាលាស្រុកកែវសីមា ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្រោមអធិបតីភាព
- ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈកម្មារធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ។
ចូលរួមដោយ
- ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្រ្តៃយ៍ កាកបាទក្រហមខេត្តមណ្ឌលគិរី ក្រុមការងារកាកបាទក្រហមខេត្តមណ្ឌលគិរី
-លោក នួន សារ៉ន អភិបាលនៃគណៈអភិបាលស្រុកកែវសីមា លោកមេឃុំ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទស្រុកកែវសីមា និងមន្រ្តីពាក់ពន្ធជុំវិញស្រុក
បានចុះសួរសុខទុក្ខ និងបាននាំយកអំណោយ
និងសម្ភារះមួយចំនួនមកចែកជូនប្រជាពលរដ្ឋ ក្រីក្រ ចំនួន ៥០ គ្រួសារ ដែលក្នុងនោះប្រជាពលរដ្ឋរស់នៅក្នុងឃុំស្រែខ្ទុម ចំនួន៣០ គ្រួសារ និង ប្រជាពលរដ្ឋរស់នៅក្នុងឃុំស្រែព្រះចំនួន ២០គ្រួសារ
ក្នុងមួយគ្រួសារទទួលបាន៖
១ / អង្ភ ២០ គីឡូ
២ / មី ០១ កេះ
៣/ ទឹកស៊ីអ៊ីវ ០១យួរ
៤/ ទឹកត្រី ០១ យួរ
៥ / សាប៊ូ ០២ ដុំ
៦/ ទឹកសុទ្ធ ០១ យួរ
៧/ ជែល ០១ ដប។
កែវសីមា.ថ្ងៃទី១៨
ខែ កុម្ភៈ ឆ្នាំ ២០២២
ជុំវិញករណីខាងលើប្រជាពលរដ្ឋលោកថ្លែងអំណរអរគុណ
យ៉ាងជ្រាលជ្រៅខ្ពស់បំផុតដែលឯកឧត្តមអភិបាលខេត្តនិង
ក្រុមការងារដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង
ប្រជាពលរដ្ឋមូលដ្ឋានស្រុកកែវសីមា។

វីដែអូ