ថ្ងៃច័ន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 62 47 555 / 096 82 07 840
បទល្មើសនេសាទដោយប្រើឧបករណ៍ខុសប្បាប់(ឡុក លប/លូ) នៅក្នុងទឹកដីស្រុកសន្ទុក និងស្រុកបារាយណ៍ កំពុងដំណើរការយ៉ាងរលូន... !
Sun,06 November 2022 (Time 11:32 AM)
ដោយ ៖ (ចំនួនអ្នកអាន: 136នាក់)

ខេត្តកំពង់ធំ: ករណីបទល្មើសនេសាទខុសច្បាប់(ដាក់រ៉ាវ) ពាសពេញបឹង ជាប់ទន្លេសាប ដំណើរការយ៉ាងរលូន សង្ស័យជាបានចម្អែតពោះហើយ រួចដេកលក់ឬយ៉ាងណា ទើបធ្វើឲ្យឈ្មួញទាំងនោះរកស៊ីដោយមិនខ្លាចច្បាប់សោះ...
ទីតាំងស្ថិតនៅក្នុងបឹង នៃស្រុកបន្ទុក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានឈ្មោះលោក គួ ប៊ុនទឹង ប្រធានផ្នែកជលផល កាន់បីស្រុក។
តាមប្រភពព័ត៌មានពីប្រជានេសាទដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបរៀបរាប់កាលពីថ្មីនេះឲ្យដឹងថា ឈ្មួញនេសាទទុច្ចរិតដែលប្រើប្រាស់នូវឧបករណ៍ខុសច្បាប់ទាំងនោះ គឺពួកគាត់សុទ្ធតែត្រូវបានបង់លុយឲ្យទៅមន្ត្រីជលផល ជាស្នូលក្នុងការបើករបររកស៊ីខុសច្បាប់ទាំងក្នុងម្នាក់ៗពី1លាន ទៅ2លានរៀល និងអាចមានច្រើនជាងនេះទៀតផង។
តាមប្រភពព័ត៌មានដដែលលបានបន្តឲ្យដឹងទៀតថា ឈ្មោះ ចឺម និងមួយចំនួនទៀត តែពុំទាន់ស្គាល់ច្បាស់ដូចលោក ចឺម ជាអ្នកទទួលខុសត្រូវ ប្រលុយពីក្រុមឈ្មួញនេសាទទុច្ចរិតទាំងនោះ ឱ្យទៅមន្ត្រីជលផល និងមន្ត្រីពាក់ព័ន្ធមួយចំនួនដែលបានចុះទៅពិនិត្យ ។
ជាពលរដ្ឋសំណើសុំដល់ប្រមុខថ្នាក់ដឹកនាំ មេត្តាជួយពិនិត្យ និងមើលមន្ត្រីគ្រាប់ល្ពៅអស់ទាំងនេះផង។ ដោយសារតែពួកគាត់ដែលជាអ្នករករបរសុចរិតត្រឹមត្រូវកំពុងតែរងផលប៉ះពាល់ជាខ្លាំង ។
សូមឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មេត្តាជួយពិនិត្យមើលមន្ត្រីគ្រាប់ល្ពៅអស់ទាំងនេះផងទាន។
រាល់ព័ត៌មានទាំងអស់អង្គភាពយើងខ្ញុំបានទៅធ្វើការសម្ភាសផ្ទាល់ជាមួយប្រជានេសាទនៅលើបឹង ស្ថិតនៅក្នុងស្រុកសន្ទុក និងស្រុកបារាយណ៍ខេត្តកំពង់ធំ កាលពីថ្ងៃទី 3 ខែវិច្ឆិកាឆ្នាំ 2022 កន្លងទៅថ្មីៗនេះ។

ជុំវិញករណីខាងអង្គភាពយើងខ្ញុំក៏បានទំនាក់ទំនងទៅលោក កែវ សុខា ប្រធានផ្នែកជលផលស្រុកសន្ទុក ដើម្បីធ្វើការស្រាយបំភ្លឺ តែមិនលើកទូរស័ព្ទ។

អង្គភាពយើងខ្ញុំក៏រង់ចាំការស្រាយបំភ្លឺពីមន្ត្រីជលផលដែលពាក់ព័ន្ធផងដែរ។ តាមរយៈលេខទូរសព្ទ:
0886247555 /0965584059 //0883273841

វីដែអូ