ថ្ងៃច័ន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 62 47 555 / 096 82 07 840
បទល្មើសខុសច្បាប់នេសាទរីករាលដាលយ៉ាងពេញបន្ទុក មន្ត្រីជំនាញផុលផលនិងអាជ្ញាធរមូលគ្មានឆន្ទៈទុបស្កាត់ចាប់បង្ក្រាប!
Sun,20 November 2022 (Time 10:21 AM)
ដោយ ៖ សេង ដេន (ចំនួនអ្នកអាន: 72នាក់)

ខេត្តកំពង់ធំ ៖អ្នកបទល្មើសនេសាទខុសច្បាប់បានកើតឡើងយ៉ាងអនាធិបតេយ្យគគ្រឹកគគ្រេងពេញបន្ទុកស្ថិតនៅលើទឹកដីនៃស្រុកសន្ទុកនិងស្រុកបារាយគេមិនទាន់ឃើញមានមន្ត្រីជំនាញផុលផលឬមន្ត្រីអាជ្ញាធរខេត្តកំពង់ធំចាត់វិធានការអ្វីឡើយនុះទេ។

យោងតាមប្រភពបងប្អូនប្រពលរដ្ឋដាក់សន្ទូចបង្កៃនិងម៉ងបានបញ្ជាក់ថាល្មើសនេសាទស្បៃម៉ុងរីកដូចផ្សិតក្នុងបុគ្គលនិមួយៗមានប្រវែងរាប់រយម៉ែត្របែរជាមន្ត្រីជំនាញសម្ងំចាំទទួលលាភសក្ការៈយកដៃបាំងភ្នែកដើម្បីទុកឲ្យពួកប្រព្រិត្តបទល្មើសនេសាទ ផ្ទុយពីច្បាប់បានកំណត់។ល។

គួរំលឹកថានាពេលកន្លងទៅថ្មីៗនេះប្រសាសន៍របស់សម្តេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ក្រើនរំលឹកនិងដាក់បទបញ្ជាយ៉ាងតឹងតែងបំផុតទៅដល់អស់លោកចៅហ្វាយខេត្តជាប់បឹងទន្លេសាបទាំងអស់ឲ្យចាត់វិធានការចាប់បង្ក្រាបឧប្បករណ៍នេសាទខុសច្បាប់គេសង្កេតឃើញថាស្ងប់ស្ងាត់មួយរយះ ប៉ុន្តែបច្ចុប្បន្ននេះបានកំពុងរីកដូចផ្សិតយ៉ាងពេញបន្ទុកវិញហើយ។

ប្របន្តទៀតថា ទាក់ទងករណីឧប្បករណ៍នេសាទខុសច្បាប់នេះផងដែរប្រជាពលរដ្ឋប្រកបមុខរបរនេសាទត្រឹមត្រូវតាមច្បាប់ដាក់ម៉ងបង្កៃ សន្ទូចលោកត្អូញត្អែថា ត្រីខ្សត់ដោយសារ រ៉ាវ ម៉ុងស្បៃរាប់រយ ពាន់ម៉ែត្រនេះឯង។

ជុំវិញរណីបទល្មើសនេសាទម៉ុង ស្បៃ រ៉ាវ ខាងលើនេះប្រជាសហគមន៍និងប្រជាពលរដ្ឋទូទាំងស្រុកខេត្តខណ្ឌសំណូមពរទៅដល់ក្រសួងពាក់ព័ន្ធសមត្ថកិច្ចអាជ្ញាធរមេត្តាជួយរារាំងទុបស្កាត់ចាប់បង្ក្រាបផងទាន។

វីដែអូ