ថ្ងៃច័ន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 62 47 555 / 096 82 07 840
មេឈ្មួញឈើក្អេងក្អាងពូកែជេរម្តាយអ្នកសាព័ត៌មានឥឡូវជាប់អន្ទាក់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តក្រចេះសហការខេត្តកំពង់ចាប់បានសម្រេចហើយ!!
Tue,01 November 2022 (Time 07:21 PM)
ដោយ ៖ Send den (ចំនួនអ្នកអាន: 39នាក់)

នៅថ្ងៃទី០១ខែវិច្ឆា២០២២នេះសមត្ថកិច្ចកងរាជអាវុធហត្ថក្រចេះ+សហការអាវុធហត្ថខេត្តកំពង់ចាមបានចាប់រថយន្តសាំយ៉ុងដឹកឈើចំនួន២គ្រឿងត្រង់ចំនុចភូមិឈើទើឃុំពកតាងួនស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមវេលាម៉ោង១១ម៉០០ន

បើយោងតាមប្រភពពីអ្នកសារព័ត៌មានជាច្រើនអង្គភាពក៏ដូចជាប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តកែច្នៃសាំយ៉ុងទាំងពីរនោះគឺជារបស់លោកធា ដែលបានដឹកចេញពីចំណុចភូមិស្រែភ្លី ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះឆ្ពោះទៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។

ប្រភពបន្តថា ដោយមានការរាយការណ៍ពីរអ្នកសារព័ត៌មានជាច្រើនអង្គភាពជូនទៅថ្នាក់ដឹកនាំខេត្តឯកឧត្តម វ៉ា ថន ដែលជាគណៈឯកភាពបញ្ជាការខេត្តក៏ដូចជាលោកនាយឧត្តមសេនីយ៍ សាន ប៉ុនថាន ដែលជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបានចង្អុលបង្ហាញបញ្ជាទៅមន្ត្រីថ្នាក់ក្រោមឱវាទក៏ដូចជាធ្វើការសហការទៅខាងមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម និងស្រុកស្ទឹងត្រង់ទើបធ្វើការបង្ក្រាបទៅលើប្រភេទរថយន្តសាំយ៉ុងកែច្នៃចំនួន២គ្រឿងនោះបាន។

បងប្អូនអ្នកសារព័ត៌មានក៏ដូចជាប្រជាពលរដ្ឋបាន មានសេចក្តីកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំខេត្តក៏ដូចជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលបានធ្វើការបង្ក្រាបរាល់បទល្មើសដែលពាក់ព័ន្ធទៅនឹងព្រៃឈើ៕

វីដែអូ