ថ្ងៃច័ន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 62 47 555 / 096 82 07 840
ពូជស្រូវ អង្ករនិងមីរបស់សម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ជូនប្រជាពលរដ្ឋចំនួន៤២គ្រួសារ នៅសង្កាត់បឹងធំ
Mon,24 October 2022 (Time 07:32 PM)
ដោយ ៖ សេង ដេន (ចំនួនអ្នកអាន: 77នាក់)

=======
ពូជស្រូវជាង៤តោន អង្ករនិងមីមួយចំនួន
របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៤២គ្រួសារ តាមរយៈលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីអោយពួកគាត់បានបង្កបង្កើនផលឡើងវិញ ក្រោយពីស្រូវ ស្រែរបស់ពួកគាត់ត្រូវបានបំផ្លិញបំផ្លាញដោយទឹកជំនន់នារដូវវស្សាកន្លងនេះ។
ពិធីចែកពូជស្រូវនិងផ្តល់អំណោយជូនប្រជាពលរដ្ឋទាំង ៤២គ្រួសារនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅក្នុងបរិវេណសាលាសង្កាត់បឹងធំ ខណ្ឌកំបូល។
លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានអោយដឹងថា៖ នៅខណ្ឌកំបូលមានផ្ទៃដីសម្រាប់ធ្វើកសិកម្មមានចំនួន២០៥២ហិកតា ហើយក្នុងចំនួននេះផ្ទៃដីសម្រាប់ធ្វើស្រែមានចំនួន៥៤០ហិកតា ។ក្នុងចំណោមផ្ទៃដីធ្វើស្រែចំនួន៥៤០ហិកតានេះត្រូវបានបំផ្លាញដោយជំនន់ទឹកភ្លៀងចំនួន៣៤ហិកតាស្មើនិង៤២គ្រួសារ ស្មើនិង២ភូមិ នោះគឺភូមិខ្ចៅនិងភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌកំបូល។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ យើងពិតជាមានភ័ព្វសំណាងណាស់ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាអ្នកដឹកនាំប្រទេស ដោយសម្តេច ជាថ្នាក់ដឹកនាំដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច ពោលគឺទីណាមានការលំបាកទីនោះគឺមានមុខសម្តេចតេជោចុះជួយជានិច្ច។ ជាក់ស្តែងសម្រាប់ពេលនេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកពូជស្រូវអង្ករនិងមីមួយជូនប្រជាពលរដ្ឋនៅសង្កាត់បឹងធំនេះតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីបានបំផ្លិចបំផ្លាញដោយជំនន់ទឹកភ្លៀងកន្លងមកនេះ។
អំណោយដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង៤២គ្រួសារនេះ ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជចំនួន១០០គីឡូក្រាម,អង្ករ១បាវនិងមី១កេស។ លោកឃួង ស្រេង សង្ឃឹមថា ស្រូវពូជដែលបានប្រគល់ជូននេះ បងប្អូននឹងយកទៅបង្កបង្កើនផលបានទិន្នផលខ្ពស់ ដើម្បីអោយជីវភាពគ្រួសារកាន់តែប្រសើរឡើង៕

វីដែអូ