ថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 611 6789 / 087 696 895
តើសមដែរឬទេ លោកសំរិត ណយមេប៉ុស្តិ៍ ការពារព្រុំដែន(លេខ៧)បានបើកដៃឲ្យឈ្មួញ វៀតណាម មកដណ្តើមឆ្នាំងបាយរបស់ខ្មែរ!!
Sat,16 January 2021 (Time 12:32 PM)
ដោយ ៖ ដេន (ចំនួនអ្នកអាន: 197នាក់)

ខេត្តមណ្ឌលគិរី៖មានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋនៅភូមិវ៉ារីយោងស្រុកពេជ្រា ដាបាន
ឲ្យដឹងថានៅថ្ងៃទី១៥ខែមករាឆ្នាំ២០២១នេះមាន
ឈ្មួញវៀតណាមបានចូលមករកស៊ីបង្កើតស្ថានីយ៍
ជញ្ជីងថ្លឹកដំឡូងមីដោយមានការបើកដៃពីសំណាក់
លោកសំរិត ណយមេប៉ុស្តិ៍ការពារព្រដែលេខ(៧)
ឲ្យចូលដណ្តើមឆ្នាំងបាយពលរដ្ឋខ្មែរយ៉ាងអនាធិប
តេយ្យពេញបន្ទុកដោយមិនគិតពីផលប៉ះពលដល់
សហគមន៍ឡើយ។

ប្រភពដដែលបានបន្តទៀតថាជនជាតិវៀតណាម
មកបង្កើតស្ថានីយ៍ជញ្ជីញបានក៍ដោយសារ
លោកសំរិត ណយជាអ្នកជួលដីទៅឲ្យជនជាតិ
វៀតណាម៕ផ្ទុយពីប្រសាសន៍ សម្តេចក្រឡា
ហោម ស ខេង ដែលបានអំពាវនាវកងកម្លាំង
មហាជនទូទៅតាមបណ្តាយព្រុំដែនមិនអនុញ្ញាតិ
ឲ្យជួលដី ឬលក់ជាដាច់ខាតក៍ប៉ុន្តែលោកសំរិត
ណយបានផ្ទុយស្រឡះពីប្រសាសន៍សម្តេចក្រឡា
ហោមល្មើសបទបញ្ជានិងបំពានច្បាប់។

ប្រភពបន្តទៀតថារថយន្តវៀតណាមបានចូលដឹក
យ៉ាងគគ្រឹកគគ្រេងបានយ៉ាងរលូនគ្មានការត្រួតពិត្យ
ពីមន្ត្រីជុំនាញអ្វីទាំងអស់។ហើយដណ្តើមប្រជែញ
នៅលើទឹកដីរបស់ខ្មែរធ្វើឲ្យប្រភពចំណូលខ្មែរត្រូវ
ខាតបង់លើសពីនេះឥតបានបង់ពន្ធចូលរដ្ឋផងដែរ។

គួរំលឹកថារថយន្តដឹកដំឡូងមីខ្មែរវិញមន្ត្រីវៀតណាម
គេមិនអនុញ្ញាតិឲ្យដឹកចូលប្រទេសគេទេតែលោក
មេប៉ុស្តិ៍ សំរិត ណយវិញនោះឲ្យវៀតណាមដឹកចេញ
ចូលតាមតែអំពើចិត្ត។

ជុំវិញករណីខាងលើយើងខ្ញុំអ្នកយកព័ត៌មាគេហទំព័រ
ពន្លឺយុត្តិ ធម៌បានធ្វើការទំនាក់ទំុនងតាមទួរសព្ទទៅ
លោកសំរិត ណយបានបញ្ជាក់ថាមានច្បាប់អនុញ្ញាត្តិ
ពីលោកអភិបាលខេត្ត ស្វាយ សំអៀង។

វីដែអូ