ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 611 6789 / 087 696 895
សមត្ថកិច្ចជាច្រើនស្ថាប័ន លួងលក់និងដំនេកម៉ូតូដឹក ឈើលន់ឮយ៉ាងគង រុំពងសមត្ថកិច្វឥតខ្វល់ !
Wed,09 September 2020 (Time 09:51 AM)
ដោយ ៖ សេង ដេន (ចំនួនអ្នកអាន: 44នាក់)

ក្រុមម៉ូតូដឹកឈើចេញមកពីដែនជម្រកសត្វព្រៃកែវ
សីមាស្ថិតនៅលើទឹកដីឃុំស្រែព្រះស្រុកកែវសីមា
ខេត្តមណ្ឌលគីរីដឹកឆ្លងកាត់ចំនុចភូមិ៣៦គ្រួសារ
រួចដឹកបន្តឆ្លងចូលមកភូមិសាស្ត្រការ៉េ៩៩៩៩ហើយ
កាត់លើកំណាត់ផ្លូវជាតិ76Aនិងបន្តឆ្លងចូលផ្លូវវាលបី
នៅលើទឹកដីឃុំត្រពាំងក្រញ៉ូងស្រុកស្នួលខេត្តក្រចេះ។

ប្រភពដដែលបានបន្តឲ្យដឹងថាក្នុងការដឹកឈើ
តាមម៉ូតូឆ្លងដែនយកលក់នៅប្រទេសវៀតណាម
នោះចំណាយលុយបង់ឲ្យទៅមន្ត្រីគ្រាប់ល្ពៅស្ងោក្នុង
១ម៉ូតូអស់៣០ទៅ៤០ម៉ីនរៀលឯណោះ ។

គួរំលឹកថាក្រុមម៉ូតូរកស៊ីដឹកឈើល្មើសច្បាប់
ធ្វើសកម្មភាពនៅពេលយប់រំលងអាធ្រាតចួន
កាលជិតភ្លឺក៍មានវាបទបែនតាមកាលទេសៈឬ
ជាពេលវេលាអំណោយផលអាចមានការចន្លោះ
ប្រហោងរបស់ភ្នែកសមត្ថកិច្ចជាក់ស្តែងដូចជានៅ
ទី៨,៩,ខែកញ្ញាឆ្នាំ២០២០នេះពួកម៉ូតូធ្វើការដឹក
ជញ្ជូនយ៉ាងសកម្មផងដែរតែពុំឃើញសមត្ថកិច្ច
ចាប់បង្ក្រាបបានឡើយ។

ក្នុងករណីបទល្មើសដឹកជញ្ជូនឈើនៅតែបន្តដឹក
ជាហូរហែដោយសារតែមន្ត្រីខ្លះបានកន្ទេលធំ
បន្លំដេកលក់យ៉ាងស្រួលចាំទទួលផលពីក្រុមអ្នករកស៊ី
ដឹកឈើល្មើសច្បាប់នេះតែម្តង។

ជុំវិញការដឹកជញ្ជូនផលអនុផលព្រៃឈើយើងខ្ញុំអ្នក
យកព័ត៌មានពន្លឺយុត្តិធម៌បានទំនាក់ទំនងទៅមន្ត្រីសម
ត្ថកិច្ចផងដែរតាមទួរសព្ទដៃតែលោកប្រាប់ថានៅឆ្ងាយ
ទៅមិនទាន់ទេបង ។

គូសបញ្ជាក់ថាសកម្មភាពដឹកជញ្ជូនឈើប្រភពចេញពី
ដែនជម្រកសត្វព្រៃកែវសីមាទាំងអស់ហើយរាល់ចំនុច
គោលដៅនិមួយៗមានមន្ត្រីបរិស្ថានយាមកាមផងដែរ
ប៉ុន្តែនៅតែមានក្រុមដឹកជញ្ជូនឈើយកទៅលក់ឯប្រ
ទេសវៀតណាមបានយ៉ាងរលូនដោយគ្មានឧបសគ្គ។

វីដែអូ