ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 611 6789 / 087 696 895
ព្រៃឈើនៅក្នុងខេត្តកំពង់ធំ កំពុងរងក្តីវិនាស ពីពួកឈ្មួញកាប់ទន្ទ្រានយកដីធ្វើជាសម្បត្តិសួនតួគ្មាន សមត្ថកិច្ចចំណាត់ការទប់ស្កាត់!!
Mon,14 September 2020 (Time 04:59 PM)
ដោយ ៖ D/N (ចំនួនអ្នកអាន: 76នាក់)

ខេត្តកំពង់ធំ៖ ដើមឈើគ្រប់ប្រភេទ ទាំងតូចធំ ឈ្មួញបំផុសកាប់ធ្វើជាអុស និងកាប់វាតទីយកដីធ្វើកម្មសិទ្ធិទុកលក់ ជាក់ស្ដែងកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារ អង្គភាពសារព័ត៌មានបានជួបប្រទះឃើញរថយន្តយីឌុបខ្នាតយក្ស ជាច្រើនគ្រឿងកំពុងឡើងអុសរាប់ម៉ឺនម៉ែត្រគូប នៅចំណុចភូមិរវៀង ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ប្រភពពីប្រជាពលរដ្ឋនៅចំនុវខាងលើបានឲ្យថា ក្រុមឈ្មួញធំៗរកស៊ីដឹកអុស ភាគច្រើនបានរត់ការបង់លុយដាក់ខែឱ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធ ជាពិសេសរដ្ឋបាលព្រៃឈើ និងមន្ត្រីប៉ូលិសសេដ្ឋកិច្ច ទើបពួកគេរកស៊ីបានសុខស្រួល យ៉ាងរលូន គ្មានឧបសគ្គ។

ប្រភពដដែលបន្តថាការកាប់បំផ្លាញព្រៃឈើធ្វើជាអុសលក់នោះ គឺកើតចេញពីបុគ្គលមានអំណាចមួយក្ដាប់តូច បំផុសឲ្យពលរដ្ឋចូលព្រៃកាប់ឈើ ទាំងតូចទាំងធំ ដើម្បីជាការវាតយកដីធ្វើជាកម្មសិទ្ធិទុកលក់ និងបានអុសរាប់ម៉ឺនម៉ែត្រគូប ហើយក្នុងមួយថ្ងៃៗ មានរថយន្ដយីឌុបខ្នាតយក្សដឹកអុស លក់បន្តធ្វើអាជីវកម្មប្រមាណជាង១០ គ្រឿង ដែលបង្កឲ្យមានការរិះគន់ចំៗចំពោះចំណាត់ការរបស់អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំផងដែរ។

តើនេះជាការបើកដៃឬជាកន្ទេលធំបន្លំដេក ក្នុងការគ្រប់គ្រងធូររលុង..? ទើបមតិប្រជាពលរដ្ឋ ស្នើឲ្យអង្គភាពសារព័ត៌មានយើងចុះផ្សាយក្នុងន័យរិះគន់ដើម្បីស្ថាបនា ។

ជុំវិញករណីកាប់អុសទន្ទ្រានដីព្រៃឈើយើងខ្ញុំជាអ្នក
សាព័ត៌មានគេហទំព័រពន្លឺយុត្តិធម៌ពុំអាចសុំការបំភ្លឺ
បាននៅឡើងទេក្នុងពេលនេះមិនមានលេខទួរសព្ទ។

វីដែអូ