ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 611 6789 / 087 696 895
រថយន្តសាំយ៉ុងយ៉ុងដឹកឈើល្មើសច្បាប់១គ្រឿងត្រូវសមត្ថកិច្ចចាប់ដុតកំទេចចោលបានសម្រេច!!
Thu,10 September 2020 (Time 08:35 PM)
ដោយ ៖ សេង ដេន (ចំនួនអ្នកអាន: 75នាក់)

មណ្ឌលគិរី៖ រថយន្តសាំយ៉ុងដឹកឈើល្មើសច្បាប់១គ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបបានវេលាម៉ោង១១:១០នាទីថ្ងៃទី១០./០៩./២០២០.UTM.0705961,1335204, ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។

ក្នុងការបង្រ្កាបនោះរថយន្តដឹកឈើល្មើសច្បាប់ខាងលើដឹកនាំកម្លាំងដោយលោក ប៉ៃ លិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា សហការជាមួយកម្លាំងអាវុធហត្ថ ស្នាក់ការសន្តិសុខ៧៦១ ចំនួន៥នាក់ រថយន្តចំនួន២គ្រឿង ផងដែរនិង
មន្ត្រីផ្នែករដ្នបាលព្រៃឈើកែវសីមា plការពារព្រំដែន៦២១ យោធាការពារព្រំដែន កងអនុសេនាធំលេខ២ សរុបចំនួន១០នាក់។

បើយោងតាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា =>
រថយន្តដឹកឈើល្មើសច្បាប់១គ្រឿងម៉ាកសាំយ៉ុងពណ៌សគ្មានស្លាកលេខ បានសម្រេចគ្នាធ្វើការដុតឲ្យឆេះកំទេចចោលទុកជាការប្រមានដល់ក្រុមឧក្រិត្យកម្ម
ព្រៃឈើកុំឲ្យបន្តបំផ្លាញ់តទៅទៀត។

វីដែអូ