ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 611 6789 / 087 696 895
ក្បូនឈើល្មើសច្បាប់ជិត១០សង្កាត់ត្រូវសមត្ថ កិច្ចធ្វើសកម្មភាពចាប់បង្ក្រាប !
Fri,07 August 2020 (Time 06:46 PM)
ដោយ ៖ Den (ចំនួនអ្នកអាន: 118នាក់)

ខេត្តមណ្ឌលគីរី៖ឈើចងជាក្បូនជិត១០សង្កាត់
ដែលជនល្មើសលួចធ្វើសកម្មភាពចងជាកន្សោប
ក្បូនទំលាក់ក្នុងទឹកអូហ៊ុចស្ថិតនៅចំនុច-ស-របស់
ប្រទេសខ្មែរនិងប្រទេសយួនត្រូវបានសមត្ថកិច្ចនៃ
គណៈបញ្ជាឯកភាពស្រុកកែវសីមាចាប់បង្ក្រាប
បាននាម៉ោង១៧,៣០នាទីថ្ងៃទី០៤ខែសីហាឆ្នាំ
២០២០កន្លងទៅថ្មីៗនេះចំនុចUTM(0717963
-1339508ស្ថិតនៅភូមិអូអាមឃុំស្រែខ្ទុមស្រុក
កែវសីមាខេត្តមណ្ឌលគីរី។

បើយោងតាមប្រភពរបាយការណ៍គណៈ
បញ្ជាការឯកភាពស្រុកកែវសីមាទទួលបាននូវ
សេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ លោក
នួន សារ៉ន អភិបាលនៃគណៈបញ្ជាការឯកភាព
ស្រុកកែវសីមាបានដឹកនាំកងកម្លាំងចម្រុះ២៣
នាក់។
រួមមានកងរាជអាវុធហត្ថស្រុកចំនួន៣នាក់និង
រថយន្ត១គ្រឿងដឹកនាំដោយលោកវរៈសេនីយ៍ត្រី
ប៉ៃ លិនជាមេបញ្ជាការមូលដ្ឋានអ ហស្រុកកែវ
សីមាចុះបង្ក្រាបក្បូនឈើល្មើសច្បាប់ប្រហែល១០
សង្កាត់បណ្តែតតាមទឹកមកពីចំនុចអូហ៊ុចម្តុំចំនុច
បង្គោលលេខ៦១-២(១)ក្បូនឈើនោះស្ថិតនៅ
អូប៉យាយម៉ាប់ ខេត្តដាក់ណុងប្រទេសយួន។

ជាមួយគ្នាផងដែរវត្ថុតាងក្បូនឈើលោកអភិបាល
ស្រុកកែវសីមាបានប្រគល់ឲ្យទៅមន្ត្រីមន្ទីរ
បរិស្ថានដើម្បីសាវជ្រាវស្វែងរកចាត់ការបន្តអ្នក
ជាប់ពាក់ពន្ធ័ទទួលទោសតាមផ្លូវច្បាប់។

បើតាមប្រភពថ្មីមួយទៀតបន្តឲ្យក្រុមការងារ
យើងដឹងថាក្បូនឈើចំនួនជិត១០សង្កាត់នោះ
បានត្រូវក្រុមជនល្មើសយួនកាប់ដាច់ជាកង់ៗ
រួចអូសជញ្ជូនយកទឹកដីយួនអស់ហើយមិន
ឃើញនៅនឹងចំនុចទៀតទេ។

ជុំវិញប្រភពរបស់បងប្អូនប្រជាពលរដ្ឋបានលើក
ឡើងសូមសំណូមពរដល់លោកឯកឧត្តមថ្នាក់
ជាតិមានលោកសៅ សុខា-ជាប្រធានបង្ក្រាបបទ
ល្មើសព្រៃឈើនិងលោកឯកឧត្តមសាយ សំអាល
ផងដែរដើម្បីចុះសាវជ្រាវរកអ្នកពាក់ពន្ធ័ទទួល
ខុសត្រូវមុខច្បាប់។

វីដែអូ