ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 611 6789 / 087 696 895
គំនរឈើ១កន្លែងដែលក្រុមឈ្មួញយកលាក់ទុក ត្រូវសមត្ថកិច្ចចាប់ បង្ក្រាបបានសម្រេច !
Thu,06 August 2020 (Time 03:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 193នាក់)

ខេត្តក្រចេះ នាថ្ងៃទី០៥ខែសីហាឆ្នាំ២០២០កន្លង
ទៅថ្មីៗនេះកងកម្លាំងរាជអាវុធខេត្តក្រចេះមានគ្នា
ចំនួន៣នាក់រថយន្ត១គ្រឿងដឹកនាំដោយលោកវរៈសេនីយ៍ត្រីម៉ក់ ពីយុត អនុប្រធានមន្ទីរបានចុះចាប់
បង្ក្រាបគំនរ១កន្លែងចំនុចUTM(687068-13
44064)ក្នុងក្រុមហ៊ុនចំការកៅស៊ូកម្ពុជាវៀតណាម
ណាមស្ថិតនៅភូមិក្រញ៉ូងសែនជ័យជើងឃុំក្រញ៉ូង
សែនជ័យស្រុកស្នួលខេត្តក្រចេះ បានឈើចំនួន
១៤ដុំមានលេខ១ចំនួន៣ដុំនិងស្រឡៅ១១ដុំផង
ដែរមិនទាន់បានវាស់វែងនៅឡើយទេ។
ប្រភពដដែលបានបញ្ជាក់ថាគំនរឈើដែល
ក្រុមបទល្មើសយកមកលាក់ទុកនោះបំរ៉ុងដឹកបន្ត
យកទៅលក់ឯប្រទេសវៀតណាមប៉ុន្តែត្រូវអស់
លាក់ជាប់អន្ទាក់សមត្ថកិច្ចចាប់បានតែម្តង ។
ជុំវិញករណីខាងលើសមត្ថកិច្ចបានប្រមូល
វត្ថុតាងយកទៅរក្សាទុកនៅស្នាក់ការសន្តិសុខ
(៧០៩)ជាបណ្តោះអាសន្នរងចាំបទបញ្ជាបន្ត។
គួរំលឹកថាជារើយៗក្រុមដឹកបទជញ្ជូនឈើ
តែងតែធ្វើសកម្មភាពដឹកជញ្ជូនតាមផ្លូវ២៣លួស
ពេលតិចណាស់ហើយកាត់តាមផ្លូវជ្រោះជ្រៅមិន
សូវចាប់បង្ក្រាបបាននោះឡើយរួចបន្តយកទៅ
លក់នៅប្រទេសវៀតណាមតាមច្រក់ជាយឃ្លាំង
បានយ៉ាងរលូនគ្មានឧបសគ្គដោយមានមន្ត្រីលេម
លីម១ក្តាប់តូចជាអ្នកមើលផ្លូវឲ្យក្រុមបទល្មើស
ដឹកជញ្ជូនឈើ បានយ៉ាងសុខស្រួល។

វីដែអូ