ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 611 6789 / 087 696 895
ថៅកែរកស៊ីឈើដុសស្លែពូកែលាក់លួច សមត្ថកិច្ចត្រូវជាប់អន្ទាក់សមត្ថកិច្ចហើយ!
Sun,30 August 2020 (Time 01:52 PM)
ដោយ ៖ សេង ដេន (ចំនួនអ្នកអាន: 143នាក់)

កាលពីកន្លងទៅថ្មីនេះកងកម្លាំងP Mលើផ្ទៃប្រទេស
សហការជាមួយសមត្ថកិច្ចចម្រុះស្រុកកែវសីមាខេត្ត
មណ្ឌលគីរីនៅថ្ងៃទី២៨ខែសីហាឆ្នាំ២០២០នេះចាប់
បង្ក្រាបទីតាំងផ្ទះដាក់ឈើ១កន្លែងស្ថិតនៅភូមិអូអាម
ឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគីរីបានរថយន្ត
ដឹកឈើចំនួន៣គ្រឿង។
បើយោងតាម!
ប្រភពពីសមត្ថកិច្ចចាប់បង្ក្រាបបាននូវវត្ថុតាង
រួមមានទី១រថយន្តហុីយ៉ាន់ដាយ(១០តោន)ពណ៏ ស
លាយខៀវ ពាក់ស្លាកលេខភ/ព3A0637០១គ្រឿង
ផ្ទុកឈើលេខ១ ស្រឡៅ ,គគី,សុក្រមសរុប៦៩ដុំ
ស្មើ១៨,៨៧០គូប។

ទឹ២រថយន្តសាំងយ៉ុងពណ៏ទឹកប្រាក់ចង្កូតឆ្វេង ភ/ព
ពាក់ស្លាកលេខ2 A-4994ផ្ទុកឈើប្រភេទលេខ១មាន
ស្រឡៅនិងគគីសរុប០៦ដុំស្មើ១៤៤៨ម៉ែត្រគូប។

ទី៣រថយន្តកែច្នៃដងសន្ទូចពណ៏ខៀវចង្កូតឆ្វេង១គ្រឿង
ផងដែរបំពាក់ត្រើយសម្រាប់ស្ទូចឈើ។

ទី៤ឈើអា៎ប្រភេទលេច១ស្រឡៅនិងសុក្រម១៧ដុំស្មើ
០,៨០៩ម៉ែត្រគីបឈើនៅលើក្នុងបរិវេណនិងផ្ទះ
សរុបឈើអា៎មានចំនួនទាំអស់២១,១២៧ម៉ែត្រគូប។

គួរំលឹកផងដែរពាក់ពន្ធ័ក្នុងការចាប់បង្ក្រាបនេះរយៈ
ពេកកន្លងមកសមត្ថកិច្ចចំរុះស្រុកកែវសីមាខិតខំ
ធ្វើការចាប់បង្ក្រាបណាស់ផងដែរក៍ប៉ុន្តែក្រុមឈ្មួញ
ដឹកឈើល្មើសនិងច្បាប់តែងតែលបលួចចូលទៅ
កាប់អា៎ដោយស្ងាត់ៗក្នុងដែនជម្រកសត្វព្រៃកែវសី
មាដែលមានលោកព្រំវិបុល រតនះជានាយកដែន
គ្រប់គ្រងតែមិនមាន ប្រសិទ្ធិភាពឡើយ។កត្តានេះ
ហើយបណ្តាលព្រៃអភិរៈសត្វព្រៃកែវសីមាបានរង
ក្តីវិនាសហិុនហោចបន្តិចម្តងៗជារៀងរាល់ថ្ងៃ ។
លើសពីនេះទៅទៀតគួបផ្សំមានមន្ត្រីគ្រាប់ល្ពៅ
ស្ងោទី១កន្ទេលធំបន្លំដេកចាំទទួលលាភផងនោះ
ពួកឈ្មួញដឹកឈើល្មើសច្បាប់រិទ្ធតែបានដៃតែម្តង។

ជុំវិញករណីចាប់បង្ក្រាបផលអានុផលព្រៃឈើសមត្ថកិច្ច
ប្រមូលវត្ថុតាងកសាងសំណុំរឿងដើម្បីចាត់ការបន្ត
នីតិវិធីច្បាប់។

វីដែអូ