ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 611 6789 / 087 696 895
រថយន្តសេរីទំនើបបុកម៉ូតូស្នូរលន់ឮដូចរន្ទះបាញ់បណ្តាលអ្នកជិះម៉ូតូ ក្សិនក្ស័យ!
Tue,18 August 2020 (Time 04:05 PM)
ដោយ ៖ សេង ដេន (ចំនួនអ្នកអាន: 100នាក់)

ថ្ងៃទីទ១៨/៨/ឆ្នាំ២០២០នេះមានករណីគ្រោះ
ថ្នាក់ចរាចរណ៍១បានកើតឡើងលើកំណាត់76Aត្រង់
ចំនុចការ៉េ៩ (9999)ផ្លូវបំបែកជាបី ស្ថិតនៅភូមិក្រញ៉ូង
ឃុំក្រញ៉ូងសែនជ័យស្រុកស្នួលខេត្តក្រចេះ។
បណ្តាលអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងដែលគេស្គាល់
ឈ្មោះថាហើង ប៉ាក់ ភេទប្រុស៦៨ឆ្នាំមានទីលំនៅភូមិឆ្នែង
ឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគីរី។ រីឯអ្នកបើកបរ
រថយន្តបង្កឡើងដោយឈ្មោះអ៊ុក គឹមហេង មិនស្គាល់
អស្ស័យដ្ឋានបានរត់គិចខ្លួន។
ប្រភពដដែលពីកន្លែងកើតហេតុបានបន្តថាគេឃើញ
រថយន្តបង្កបើកមកពីទិសខាងលិចឆ្ពោះទៅទិសខាងកើត
បោះពួយយ៉ាងលឿនលុះមកដល់កន្លែងកើតហេតុក៍មានម៉ូតូ
ជិះកាត់ឆ្លងផ្លូវការ៉េ9999បានបុកយ៉ាងពេញទំហ៊ឹងបណ្តាល
ឲ្យអ្នកជិះម៉ូតូខ្ទាតផ្លោងចម្ងាយ៣ម៉ែត្រពីរថយន្តស្លាប់តែម្តង។
បន្ទាប់មកថាអ្នកបើកបររថយន្តរត់ទៅដល់ប៉ុស្តិ៍រដ្ឋបាល
ត្រពាំងក្រញ៉ូង មួយសន្ទុះក្រោយមកថារត់បាត់ (ឥតយល់)
គួរំលឹកថាទាក់ទងបញ្ហាគ្រោះថាផងដែរសមត្ថកិច្ច
មន្ត្រីប៉ូលីស(police)បានចុះការពារកន្លែងកើតហេតុរង
ចាំមន្ត្រីជុំនាញចុះមកធ្វើការវាស់វែងដើម្បីឲ្យជនបង្កចេញ
មកទទួលខុសត្រូវតាមច្បាប់។ចំណែកជនរងបានត្រូវសាច់
ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកវត្ថុតាង
រថយន្តនិងម៉ូតូមន្ត្រីpoliceប្រមូលយកទៅរក្សាទុកកន្លែង
អធិការនគរបាលស្រុកស្នួលដើម្បីរងចាំដោះស្រ័យតាមច្បាប់។

វីដែអូ