ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 611 6789 / 087 696 895
គំនរឈើស្រឡៅចំនួន៧ដុំPOLICEសេដ្ឋកិច្ចខេត្ត សហការណ៍និងកងកម្លាំងបរិស្ថានចាប់បង្ក្រាបបានសម្រេច!
Fri,14 August 2020 (Time 08:15 AM)
ដោយ ៖ សេង ដេន (ចំនួនអ្នកអាន: 121នាក់)

ខេត្តមណ្ឌលគីរី៖-គំនរឈើស្រឡៅចំនួន៧ដុំសមត្ថកិច្ច
ចាប់បង្ក្រាបបានព្រឹកថ្ងៃទី១៤ខែសីហាឆ្នាំ២០២០នេះស្ថិតនៅ
ភូមិឆ្នែងឃុំស្រែខ្ទុមស្រុកកែវសីមា-ម/ណ-ក្នុងចំការស្វាយ
ចាន់ ទី១កន្លែងចម្ងាយពីថ្នល់ជាតិ១០០ម៉ែត្រ។
ប្រភពដដែលបន្តថាឈើស្រឡៅ៧ដុំឡាំងជាជ្រុងប្រវែង
៣ម៉ែត្រយកមកលាក់ទុកបំរ៉ុងដឹកជញ្ជូនបន្តទៅលក់ប្រទេស
វៀតណាមតាមច្រករបៀង០៧នៃទឹកដីខេត្តក្រចេះ-ជាប់ព្រុំ
ខេត្តមណ្ឌលគីរី ដោយមានការបើកភ្លើងខៀវពីសំណាក់មន្ត្រី
ការពារព្រុំដែន។
បើយោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹង
ថាពួកក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើច្រើនតែដឹកយកមក
ទំលាក់ក្នុងចំការចាន់ទីនេះហើយគេស្គាល់ម្ចាស់ចំការមាន
ឈ្មោះ --ឆុង ជាក់ស្តែងសមត្ថកិច្ចចាប់បង្ក្រាបនៅព្រឹកថ្ងៃទី
១៤ខែសីហាឆ្នាំ២០២០នេះតែម្តង។
ជុំវិញករណីខាងលើកម្លាំងPOLICEសេដ្ឋកិច្ចខេត្តនិង
កម្លាំងបរិស្ថានបានកំពុងតែប្រម៉ែប្រមូលវត្ថុតាងឈើល្មើស
ច្បាប់យកទៅរក្សាទុកកន្លែងបរិស្ថានដើម្បីចាត់ការតាមនីតិវិធីច្បាប់។

វីដែអូ