ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 611 6789 / 087 696 895
ម៉ូតូដឹកឈើល្មើសច្បាប់សមត្ថកិច្ចធ្វើឥតខ្វល់ សង្ស័យថាបានទទួលលាភសក្ការៈពីជនល្មើសក៍មិនដឹង !
Sat,11 July 2020 (Time 06:26 PM)
ដោយ ៖ ដ/ន (ចំនួនអ្នកអាន: 130នាក់)

ខេត្តមណ្ឌលគី៖ថ្មីៗនេះនៅចំនុចអូប៉ាមភូមិអូអាម
ឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ធលគីរីមានក្រុមឈ្មួញដឹក
ឈើល្មើសច្បាប់ចេញពីភូមិសាស្ត្រនៃទឹកដីដែនជម្រកសត្វ
ព្រៃកែវសីមាឆ្លងកាត់តាមផ្លូវភូមិពូគង់ឃុំស្រែព្រះស្រុកកែវ
សីមារួចបន្តឆ្លងផ្លូវអូប៉ាមបន្តកាត់តាមផ្លូវជាតិគីឡូម៉ែត្រ៣៥
ដឹកទៅលក់ប្រទេសវៀតណាមតាមច្រករបៀង០៦ទឹកដីក្រចេះ
ប្រភពដដែលបានបន្តទៀតថាជារៀងរាល់ថ្ងៃក្រុម
ឈ្មួញដឹកឈើដោយម៉ូតូធ្វើការដឹកជញ្ជូនប្រព្រិតទៅបាន
ដោយសារតែសមត្ថកិច្ចគ្រាប់ល្ពៅទី១ស្ងោខិលខូច១ចំនួន
តូចយកលាភសក្ការៈជាធំកន្ទេលធំសម្ងំដេកគិតតែប្រយោជន៍
សួនតួមិនគិតពីអត្ថៈប្រយោជន៍ជាតិអីបន្តិចសោះឡើយ។
បើតាមប្រភពពីបងប្អូនប្រជាពលរដ្ឋយើងឲ្យដឹក
ថាពួកក្រុមដឹកជញ្ជូនឈើល្មើសច្បាប់តាមម៉ូតូមានការទំនាក់
ទំនងយ៉ាងល្អិតល្អន់បង់លុយបង់កាក់រត់ការណ៍ឲ្យសមត្ថកិច្ច
ដែលហៅថាមន្ត្រីលេមលឺមចាំទទួលផលពីដឹកបទល្មើសឈើ
ប្រភពបន្តទៀតថាបើអស់លោកមន្ត្រីស៊ីប្រាក់ពីរដ្ឋ
មិនអនុវត្តច្បាប់មិនចាប់បង្ក្រាប តើឲ្យនរណាជាអ្នកអនុវត្តច្បាប់ចាប់បង្ក្រាបទៅ។ដូច្នេះហើយសូមលោកមន្ត្រីមេត្តាពិចារ
ណាឡើងវិញផងដើម្បីឲ្យខ្មែរជុំនាន់ក្រោយបានស្គាល់តំលៃ
ព្រៃឈើខ្លះផង។
គួរំលឹកផងដែរចំពោះករណីដឹកជញ្ជូនឈើល្មើស
ច្បាប់ភាគច្រើនគេសង្កេតឃើញពួកក្រុមឈ្មួញដឹកឆ្លងតាម
លើកំណាត់ផ្លូវគីឡូម៉ែត្រ៣៥បន្តឆ្លងផ្លូវក្បែច្រករបៀងង៉ាំបាវេ
ច្រករបៀងង៉ាំដីរួចបន្តយកទៅលក់ផ្លូវរបៀង០៧និង០៦នៃ
ទឹកដីខេត្តក្រចេះយ៉ាងរលូន ។

វីដែអូ