ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 611 6789 / 087 696 895
ព័ត៌មានថ្មីបំផុត
Wed,29 April 2020 (Time 04:23 PM)
ដោយ ៖ (ចំនួនអ្នកអាន: 183នាក់)

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យចំនួន២រូប កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី តាមស្រាវជ្រាវ ឃ្លាំមើល និងតាមដាន រហូតឈានដល់ការចាប់ឃាត់ខ្លួនបាននៅកន្លែងកើតហេតុ ត្រង់ចំណុចអូរយីងខាងជើង ឋិតក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា។

ជនសង្ស័យទាំង២នាក់ ដែលត្រូវមន្រ្តីឧទ្យានុរក្សចាប់ឃាត់ខ្លួនមានឈ្មោះ ១.ឡុង សុខុន ភេទប្រុស អាយុ៤៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និង២.ឈ្មោះសំអាត យ៉ាណូ ភេទស្រី អាយុ៤៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគ្រញូងសែនជ័យ ឃុំពីរធ្នូ ស្រុកស្នូល ខេត្តក្រចេះ។

ជនសង្ស័យទាំង២នាក់ មានជំនាញខាងកេណ្ឌកម្លាំងពលកម្មឲ្យមានការលួចកាប់គាស់ រុករាន និងដុតឆ្ការដីព្រៃរបស់រដ្ឋដើម្បីទន្រ្ទានកាន់កាប់ និងគូសវាសចែកដីធ្វើជាកម្មសិទ្ធិ។

បច្ចុប្បន្នមន្រ្តីឧទ្យានុរក្សកំពុងសាកសួរ និងកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិបញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី៕

វីដែអូ