ថ្ងៃអង្គារ៍ ទី២០ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 611 6789 / 087 696 895
សម្ដេច ស ខេង បញ្ជាដាក់ពិន័យមេឃុំ ៣រូប ពាក់ព័ន្ធការកាប់ទន្ទ្រាន ដីជម្រកសត្វព្រៃកែវសីមា!!
Wed,07 October 2020 (Time 03:47 PM)
ដោយ ៖ សេង ដេន (ចំនួនអ្នកអាន: 52នាក់)

ខេត្តមណ្ឌលគីរី៖ សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានបញ្ជាទៅលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ឲ្យដាក់ពិន័យមេឃុំ៣រូប នៅស្រុកអូររាំង និងស្រុកកែវសីមា ពាក់ព័ន្ធនឹងការកាប់រាន និងទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ស្ថិតក្នុងខេត្តមណ្ឌលគិរី។ បន្ទាប់ពីស្នើឱ្យសម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ ដាក់ពិន័យមេយោធា១ និងកូនទាហាន១២រូប ពាក់ព័ន្ធបទល្មើសទន្រ្ទានដីរដ្ឋ ។

មេឃុំទាំង៣រូប ដែលត្រូវដាក់ពិន័យនេះ ទី១៖ លោកស្រី ថ្វាន់ ត្រែល មេឃុំសែនមនោរម្យ ស្រុកអូររាំង, ទី២៖លោក ពឿប ពេ មេឃុំស្រែព្រះ ស្រុកកែវសីមា និងទី៣៖លោក ប៊ុត សំអ៊ែល មេឃុំស្រែខ្ទុម ស្រុកកែវសីមា។ មេឃុំទាំង៣រូបនេះ ត្រូវអនុវត្តទណ្ឌកម្មវិន័យ ស្របតាមបញ្ញត្តិមាត្រ ៨៤ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
ក្នុងករណីមិនរាងចាល រដ្ឋបាលខេត្តត្រូវចាត់មន្ដ្រីជាតំណាង ដឹកនាំកិច្ចប្រជុំដើម្បីសម្រេចបញ្ឈប់ពីមុខតំណែង ស្របតាមមាត្រា ៨៤ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដោយពុំទាន់គិតដល់ទោសផ្សេងទៀត។
សូមបញ្ជាក់ថា  បញ្ហារំលោភយកដីរដ្ឋ ដោយការទន្រ្ទាន នៅខេត្តមណ្ឌលគិរី មកទល់ពេលនេះ មានការផ្ទេរតំណែងអភិបាលស្រុកកោះញែក១រូប , ឧត្តមសេនីយ៍យោធា១រូប និងកូនទាហាន១២រូប ត្រូវសម្តេចក្រឡាហោម ស ខេង ស្នើឱ្យសម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ ដាក់ពិន័យ និងមេឃុំ៣រូប សម្តេចបញ្ជាឱ្យចៅហ្វាយខេត្តដាក់ពិន័យ, លោកផ្កាយ២ខាងនគរបាលព្រំដែន ក៏តុលាការចេញដិកា ឃុំខ្លួន , អាចនឹងមានជាបន្តទៀត ខណៈរឿងរំលោភ ទន្រ្ទានយកដីរដ្ឋនេះ ជាប់ពាក់ព័ន្ធគ្នាដូចសម្លកំពឹស៕

វីដែអូ