ថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 611 6789 / 087 696 895
លោកឧកញ៉ាគង់ ក្រឹងជាមេឈ្មួញ រកសុីឈើយ៉ាងសកម្មធំបំផុតឥឡូវ នេះកម្លាំងគណៈកម្មការបង្ក្រាបបទ ល្មើសឈើថ្នាក់បានកំពុងកោះហៅ ឲចូលខ្លួននាថ្ងៃទី១៥ខែសីហាឆ្នាំ ២០១៩--៖
Wed,07 August 2019 (Time 02:09 PM)
ដោយ ៖ D N (ចំនួនអ្នកអាន: 199នាក់)

ក្រចេះ៖លោក សៅ សុខាមេប៉េអឹមលើផ្ទៃប្រទេស នៅពេលនេះមិនបណ្តោយឲ្យ លោក គង់ ក្រឹងមេឈ្មួញបំផ្លាញព្រៃឈើដ៏ធំប្រចាំស្រុកស្នួល ខេត្តក្រចេះ ឲ្យគេចផុតពីសំណាញ់ច្បាប់ឡើយ ខណះ កងរាជអាវុធហត្ថកោះហៅឧកញ៉ា គង់ ក្រឹង ឲ្យចូលបំភ្លឺពាក់ព័ន្ធនិងបទល្មើសព្រៃឈើរបស់ខ្លួនកន្លងមក។

មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក ហុង វិណុល បានចេញលិខិតកោះហៅ ឧកញ៉ា គង់ ក្រឹង ឲ្យទៅកាន់បញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក ដើម្បីបំភ្លឺពាក់ព័ន្ធនិងបទល្មើសព្រៃឈើ។

ការកោះហៅនេះធ្វើឡើង ដើម្បីដំណើរការ ស៊ើបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ត្រឹមត្រូវ។

សូមជម្រាបថាកាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចុះត្រួតពិនិត្យ និងស្តាប់របាយការណ៍កិច្ចប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីគណៈប្រតិភូអន្តរក្រសួងស្ថាប័នចំរុះ និងបានចុះពិនិត្យទីតាំងស្តុកឈើ៣កន្លែង ក្នុងមូលដ្ឋានស្រុកមេមត់។

លុះនៅរសៀលថ្ងៃដដែល លោក បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យឃ្លាំងស្តុកឈើ៩ទីតាំងរបស់ឧកញ៉ាគង់ ក្រឹង ដែលជាឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើដ៏ល្បីល្បាញម្នាក់ ក្នុងទឹកដីស្រុកស្នួល ខេត្តក្រចេះ ផងដែរ៕

វីដែអូ