ថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 611 6789 / 087 696 895
ជនជាតិចិនបានកំពុងធ្វើសកម្មភព ព្រៃផ្ស័យមកលើអ្នកបកប្រែភាសារ ខ្មែរឲ្យចិន
Tue,13 August 2019 (Time 10:27 PM)
ដោយ ៖ D N (ចំនួនអ្នកអាន: 218នាក់)

កណ្ដាល: ករណីហិង្សាដោយចេតនាមួយ កើតទ្បើងក្នុង បន្ទប់ស្នាក់របស់ជនសង្ស័យ ក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល កាលពីវេលាម៉ោង ១១ និង៣០នាទីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។

ជនរងគ្រោះឈ្មោះ ឡេវ គឹមស៊ាង ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ អ្នកបកប្រែចិន នៅការដ្ឋានសំណង់ភូមិព្រែកស៊ឹង ។ ជនសង្ស័យឈ្មោះ ចាង ឈិនលាន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ-ឃុំកើតហេតុ មុខរបរ មេការសំណង់ ។

ដំណើររឿងហេតុ៖ ជនរងគ្រោះ គឺជាអ្នកបកប្រែភាសារខ្មែរ-ចិន ធ្វើការនៅក្នុងក្រុមហ៊ុន ជាមួយជនសង្ស័យ។ នៅមុនពេលកើតហេតុ ជនសង្ស័យបានទូរស័ព្ទហៅជនរង គ្រោះឲ្យមកបន្ទប់ស្នាក់នៅរបស់ខ្លួន រួចបានឲ្យជនរងគ្រោះ ចូលក្នុងបន្ទប់ ដោយបានចាក់គន្លឹះ និងចាក់សោទ្វារ នៅក្នុងបន្ទប់នោះ មានជនសង្ស័យ និង បុរសជនជាតិចិនពីរនាក់ រួមនឹងអ្នកបកប្រែខ្មែរម្នាក់។

ភ្លាមនោះជនសង្ស័យ បានយកកាំបិតប៉័ងតោចំនួន០២ កាប់ទៅលើបុរសជនជាតិចិនម្នាក់ បណ្ដាលឲ្យរងរបួស ។ ក្រោយមកបានមកវាយទាត់ធាក់ និងដាល់ជនរងគ្រោះ បណ្ដាលឲ្យរងរបួសពេញផ្ទៃមុខ និងដងខ្លួន ដោយពុំមាននរណាជួយឡើយ រួចបានយកដែកវាយក្បាល និង បានយកសាប៊ូចាក់បញ្ច្រកឲ្យជនរងគ្រោះផឹក តែជនរងគ្រោះបិទមាត់មិនព្រមផឹក។

លុះក្រោយមកប្អូនជីដូនមួយជនរងគ្រោះ ដែលធ្វើការនៅទីនោះមកឃើញ ក៏បានប្រាប់ទៅក្រុមគ្រួសារ ពេលទទួលបានដំណឹងដូចនេះ ម្តាយជនរងគ្រោះ និងក្រុមគ្រួសារ បានមកដល់ធាក់ទ្វារចូលជួយសង្គ្រោះ និងបាននាំជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យនៅប្រទេសវៀតណាម ។

ដោយនៅព្រឹកថ្ងៃទី១១ ខែឆ្នាំដដែល ទើបជនរងគ្រោះត្រលប់ពីមន្ទីរពេទ្យវិញ និងមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលសំពៅពូន ។

ក្រោយពីទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ បានសហការជាមួយជំនាញស្រុក ចុះធ្វើការស្រាវជ្រាវ រហូតធ្វើការឃាត់ខ្លួនជនសង្ស័យ ចាង ឈិនលាន បាននៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕

វីដែអូ