ថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 611 6789 / 087 696 895
ប្រជាពលរដ្ឋ២៩គ្រួសារចោទប្រកាន់ លោកអេង ភណ្ឌ័និងបក្ខពួក២នាក់ បានរំលោបសំឡុតយកដីរបស់ពួកគត់
Sat,04 May 2019 (Time 07:05 AM)
ដោយ ៖ (ចំនួនអ្នកអាន: 251នាក់)

ខេត្តមណ្ឌលគីរីៈប្រជាពលរដ្ឋរស់នៅចំណុចអូរយិសស្ថិត នៅឃុំស្រែព្រះ
ចំនួន២៩គ្រួសារ បានរងនូវការសំឡុត យក ដីពីពួកគត់ដែលឈ្មោះអេងភណ្ឌ័
និងបក្ខពួក២នាក់ទៀតធ្វើទុក្ខបុកម្និញ

បើតាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់សាពត៌មានយើងថាលោកអេងភណ្ឌ័និងបក្ខពួក
របស់ខ្លួនគំរាមសំឡុតយកដីរបស់ពួកគាត់ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន និងមួយ
ចំណែក ទៀតយកទៅលក់ឲ្យពេទ្យK3អស់ចំនួន១០ហិចតា។

ប្រភពដដែលបន្តទៀតថាមេខ្លោងដីរូបនេះតែងតែធ្វើសកម្មភាពទន្ទ្រានកាប់
ដីព្រៃរបស់រដ្ឋធ្វើជាមុខរបរជួញដូរធ្វើអាជីកម្មរកកម្រៃបានលុយជាច្រើនសន្ធឹកសន្ធាប់។
ហើយ មាន ដីជាច្រើនហិខតាទៀត +(50)បាន ប៉ុណ្ណឹងហើយ នៅតែមិន
ស្កប់ស្កល់ហ៊ានធ្វើសកម្មភាពសំឡុតយកដីពីប្រជាពលរដ្ឋដែល ពួ់កគាត់មានដីបន្តិចបន្ទួចដើម្បីបង្កបង្កើន
ផលចិញ្ចឹមជីវិត។
ប្រភពបន្តទៀតថាលោកអេងភណ្ឌ័រូបនេះធ្វើអំពើល្មើសច្បាប់ជាយូរណាស់
មក ហើយគេពុំដែលឃើញសមត្ថកិច្ចណាមួយចាត់ការម្តង សោះនោះឡើយ
ប្រ ហែលទំនងជាលោកអេង ភណ្ឌ័មានខ្នងបង្អែកធំហើយ មើលទៅទើប
លោក ហ៊ានធ្វើ អ្វីៗ តាមតែអំពើចិត្ត មិនខ្លាច និងច្បាប់។
ជុំវិញករណីខាងលើនេះយើងខ្ញុំជាអ្នកសាពត៌មានពន្លឺ យុត្តិធម៌មិនអាចសុំ
បំភ្លឺពីលោក អេង ភណ្ឌ័បានទេ ដោយសារ លេខទួរសព្ទ័របស់លោកធ្វើការទំនាក់ទំនងមិនបាន(តេចូលហើយមិនលើក)។បឋម

វីដែអូ