ថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 611 6789 / 087 696 895
មុខសញ្ញាចាស់សកម្មភាពថ្មី ដឹកឈើ ឥតច្បាប់ដដែលជាដដែល ៖
Sun,08 December 2019 (Time 09:13 PM)
ដោយ ៖ D N (ចំនួនអ្នកអាន: 136នាក់)

ខេត្តក្រចេះ : មេឈ្មួញរកស៊ីដឹកឈើឥតច្បាប់បានកំពុងកម្រើកវិញហើយដោយមានការបើកភ្លើងខៀវ និង
ឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើទៅលក់នៅខេត្តចំនួនបីមានដូចជាខេត្តត្បូងឃ្មុំ,ព្រៃវែង, ស្វាយរៀងមិនចាត់វិធានការទប់ស្កាត់ឡើយ។ សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តក្រចេះ បាន​បញ្ជាក់ថា រយៈពេល​ប្រមាណ​២​សប្ដាហ៍​មកហើយ ដែលមេឈ្មួញឈើបីនាក់បានធ្វើកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តក្រចេះ យ៉ាង​គឃ្លើន ហើយ​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ធ្វើជា​មិនដឹង​រឿង​អ្វី​ទាំងអស់​ រីឯ​លោក ទ្រី សុភ​ក្ដិ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ត្រូវបាន​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​រិះគន់ចំៗថាសម្ងំ​ទទួលលាភប្រយោជន៍ពីក្រុមឈ្មួញយ៉ាងសុខស្រួល។

​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាមផ្លូវ​ជាតិ​លេខ​៧ ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​មាន​ឈ្មួញ​ បីនាក់ គឺ​ឈ្មួញ​ឈ្មោះ ចែ​មុំ និង​ឈ្មោះ ចែ​ ស្រី ឈ្មោះ អា ខ្លឹង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តក្រចេះ ចូលទៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង ខេត្តស្វាយរៀង ក៏ដូចជា​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​។ ការដែលឈ្មួញបីនាក់ បន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាង​គឃ្លើន គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​តាម​ដងផ្លូវ​ដូចជា សមត្ថកិច្ច​អាវុធហត្ថ និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ ចែ​មុំ និង​ឈ្មោះ ចែ ស្រី ឈ្មោះ អា ខ្លឹង មិន​អាចធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អូរ​ព្រះ កោះ​ខ្ញែក និង​តំបន់​រលួស តាម​អំពើ​ចិត្ត​បានឡើយ ព្រោះ​ត្រូវ​ប្រឈមនឹងការបង្ក្រាបចៀសមិនផុតនោះឡើយ។

ប្រភពដដែលបានឲ្យដឹងថា កន្លងមក​ឈ្មួញ​ម្នាក់នេះ​បាន​យកឈ្មោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ធ្វើជា​បង្អែក​ទើប​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តក្រចេះ យ៉ាង​សុខ​ស្រួល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឥឡូវនេះ​ទំនង​ឈ្មួញ​ឈ្មោះ ចែ​មុំ ឈ្មោះ ចែ ស្រី និង អា ខ្លឹង មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តក្រចេះ ចូលទៅ​ខេត្ត​ត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ឧបសគ្គ​។ តាម​ការអះអាង​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ ចែ​មុំ បាន​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​ប្រភេទ​ផ្សេងទៀត​ជាច្រើន​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តក្រចេះ ហើយ​ឲ្យ​ឈ្មោះ ចាន់ ជា​អ្នកបើករថយន្តយន្តនិងរត់ការបើកផ្លូវជំនួសខ្លួនផងដែរ។

ចំណែក​ប្រភព​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ចែ​ ស្រី ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ឈ្មួញ​ម្នាក់នេះ​មាន​មន្ត្រី​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ជា​បង្អែក​រឹងមាំ​ទើប​ហ៊ាន​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​នាពេល​បច្ចុប្បន្ន​។ សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ ចែ​ ស្រី ឈ្មោះ អា ខ្លឹង មិន​ញញើត​ជាមួយ​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតាម​ដងផ្លូវ​នោះទេ ព្រោះ​អាង​មាន​ខ្នងបង្អែក​ក្រាស់​ចាំ​ជួយ​ដោះស្រាយ​គ្រប់ពេលវេលា​។ ដូច្នេះហើយ​ទើប​ឈ្មួញ​ឈ្មោះ ចែ​ មុំ ហ៊ាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧ ចូលទៅ​ផ្លូវជាតិ​លេខ​៧៣ ហើយ​ចេញទៅ​ខេត្ត​ត្បូងឃ្មុំ ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង យ៉ាង​រលូន​នៅពេល​យប់​។ រីឯ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ក៏ដូចជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ សម្ងំ​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឈ្មោះ ចែ​មុំ និង​ចែ​ ស្រី និង អា ខ្លឹង យ៉ាង​ត្រជាក់ចិត្តហើយមិនខ្វល់ពីច្បាប់ និងអ្វីៗទាំងអស់៕

វីដែអូ