ថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 611 6789 / 087 696 895
ពលរដ្ឋ៨៧គ្រួសារលើកគ្នាមកតវាដើម្បីរកកិច្ចអន្តរាគមន៍ពីលោកអភិបាលខេត្តៈ
Sat,28 December 2019 (Time 09:31 AM)
ដោយ ៖ ដ /ន (ចំនួនអ្នកអាន: 158នាក់)

ឧត្ដរមានជ័យ៖ លោក ផ្កាយ២អ៊ុក គឹមលី មានតួរនាទីជានាយរងទីចាត់ការ ការងារព្រំដែន អគ្គបញ្ជាការ ដែលពលរដ្ឋបានដាក់ងារថាជាផ្កាយចោរ អាងអំណាចដែលល្បីល្បាញ ពូកែខាងដើររំលោភយកដីពលរដ្ឋគ្រប់ទឹសទីនៅខេត្តឧត្ដរមានជ័យ ៕

នាថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៩នេះមានប្រជាពលរដ្ឋ ចំនួន៨៧គ្រួសារមកពីភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង បានលើកគ្នាមកសាលាខេត្តឧត្ដរមានជ័យ ធ្វើការសុំការអន្តរាមន៍ពីអភិបាលខេត្ត រឿងលោកអ៊ុក គឹមលី បានរំលោភយកដីស្រែចំការរបស់ពួកគាត់ចំនួន២០០ហិតា ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍៕

ប្រជាពលរដ្ឋបានលើកឡើងថា៖កាលពីកន្លងទៅលោក អ៊ុក គឹមលី បានអោយលោកគឹមសំណាងអនុប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែងទៅវាស់វែងលើដីរបស់គាត់ពេលពួកគាត់តាមសួរនាំដល់ផ្ទះចំការលោកអ៊ុក​ គឹមលី​ បែជាលោកអ៊ុក គឹមលី អោយកម្មករយាមចំការប្ដឹងពួកគាត់មកតុលាការពីបទរំលោភលំនៅដ្ឋាននិងប៉ុនប៉ងមនុស្សឃាដ និងអោយតុលាការចាប់ពួកគាត់ដាក់គុក៕

ក្រុមពលរដ្ឋបានបន្តថា៖លោកផ្កាយពីអ៊ុក គឹមលី មិនត្រឹមតែរំលោភយកដីរបស់ពួកគាត់ចំនួន ជាង២០០ហិតាប៉ុណ្ណោះទេថែមទាំងយកគ្រឿងចក្រឈូសឆាយ យកដីព្រៃនិងភ្នំរបស់រដ្ឋរាប់រយហិតាបន្ថែមទៀត នៅតំបន់ខាងលើ៕ជំវិញករណីខាងលើក្រុមការងារយើងមិទាន់ស្វែងរកសុំការបំភ្លឺពីលោកអ៊ុកគឹមលីបានទេ នៅថ្ងៃទី២៨នេះ៕

វីដែអូ