ថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 611 6789 / 087 696 895
មេទាហានស្រុកស្នួល!ប្ដឹងបំបាក់ស្មារតីអ្នកកាសែត!ដែលហ៊ានផ្សាយថា!ដីបន្ទាយទាហានពុះឡូត៍លក់! November 28, 2019 (ចំនួនអ្នកអាន: 15នាក់
Thu,28 November 2019 (Time 07:57 PM)
ដោយ ៖ D N (ចំនួនអ្នកអាន: 133នាក់)

ខេត្តក្រចេះ៖ ពិតជាខ្លាំងមែន!បន្ទាប់ពីសារព័ត៌មានជាច្រើនស្ថាប័ន បានចុះផ្សាយព្រមគ្នា រឿងលោក យ៉ាន សុវណ្ណ មេបញ្ជាការសឹករងស្រុកស្នួល ខេត្តក្រចេះ! ។
រត់ការយកដីសារពើភណ្ឌ សឹករងស្រុកស្នួល មួយផ្នែកធំធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយកំពុងពុះឡូត៍ សង់ផ្ទះល្វែងលក់នោះមក!។

ស្រាប់តែលោក យ៉ាន សុវណ្ណ អះអាងថា!ខ្លួនជាប់សាច់ញាតិ នឹងព្រះរាជអាជ្ញា ហើយកំពុងរៀបគម្រោងស្រង់ឈ្មោះ អ្នកកាសែត ។
ប្រមាណជាង១០ស្ថាប័ន ដើម្បីប្ដឹងទៅព្រះរាជអាជ្ញាខេត្តក្រចេះ ដែលត្រូវជាបងប្អូនរបស់លោក!។
ព្រោះអ្នកកាសែតទាំងនោះ ហ៊ានផ្សាយ ពាក់ព័ន្ធរឿងដីសារពើភណ្ឌ សឹករងស្រុកស្នួល ក្លាយជាកម្មសិទ្ធឯកជន!។

ទន្ទឹមនិងនោះ!លោក យ៉ាន សុវណ្ណ បានលើកឡើងថា៖ គឺត្រូវតែប្ដឹងគេហទំព័រ ដើមរាំង និងស្ថាប័នផ្សេងៗទៀត ដោយមិនលើកលែង!។
តាមបទបញ្ជាលោក ជឿន សុវណ្ណថា
ប្រធានយោធភូមិភាគទី២! ព្រោះលោកប្រធាន ថា៖ រឿងនេះនឹងឲ្យក្លាយជារឿងធំប្រចាំប្រទេសក៍បានបញ្ជាក់ថា៖ រាល់បណ្ដឹងរបស់លោក គឺតុលាការ គេមានបច្ចេកទេសហើយ ក្នុងការ រុញរឿងរដ្ឋប្បវេណី ឲ្យទៅជារឿងព្រហ្មទណ្ឌ!

លោកអុន សំអឿន


ហៅហង្សបណ្ឌិត) ចាងហ្វាងគេហទំព័រ អាណាចក្រនគរភ្នំ។
ត្រូវបានលោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តក្រចេះ។
កោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី០៩,១២,២០១៩ ពីបទ៖បរិហារកេរ្តិ៍ជាសាធារណៈ និងផ្សព្វផ្សាយព័ត៌មានមិនពិត!។
តាមបណ្ដឹងអ្នកស្រី កេង ផាត អាយុ៣៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ត្រូវជាគ្រួសារលោក យ៉ាន សុវណ្ណ។

ព្រោះតែការអះអាងថា៖ ជាប់សាច់ញាតិ រវាងលោក យ៉ាន សុវណ្ណ និងព្រះរាជអាជ្ញាបែបនេះ ។
ទើបបណ្ដឹងនឹងដីកាកោះហៅ ធ្វើឡើងយ៉ាងប្រញ៉ាប់ប្រញាល់ ក្នុងពេលតែមួយ!។

បន្ទាប់ពីលោក អុន សំអឿន ឡាយវីដេអូ! តាមផេកហ្វេកប៊ុក កាលពីថ្ងៃទី២៥,២៦ខែវិច្ឆិកាឆ្នាំ២០១៩ ។
ដោយនិយាយរិៈគន់ ចំៗរឿងដីសារពើភណ្ឌ សឹករងស្រុកស្នួល ជាង៧ហិកនៅសល់ត្រឹម១ហិកតា ក្រោមលេសថា៖ ដីបម្រុងសម្រាប់ចែកឲ្យកូនទាហាន!។

លោក អុន សំអឿន ថា៖តាមពិតលោក យ៉ាន សុវណ្ណ បានពុះឡូត៍លក់ឲ្យកូនទាហាន ។
ក្នុង១ប្លង់ក្បាល៥ម៉ែត្រ បណ្ដោយ៣០ម៉ែត្រតម្លៃ១,០០០$។
បើលក់ឲ្យពលរដ្ឋ ឬអតិថិជន១ប្លង់ប៉ុនគ្នាតម្លៃ៦,០០០$ ។
ខណៈបច្ចុប្បន្នគេកំពុងបុកគ្រឹះធ្វើគម្រោងផ្ទះល្វែង និងអង្កន់ពុះឡូត៍លក់ យ៉ាងគគ្រឹកគគ្រេងលើដីនោះ គឺលោកចុះទៅផ្ទាល់,,,!។

ទោះជាបែបណាក្ដី! លោក យិន ហម អតីតមេបញ្ជាការសឹករងស្រុកស្នួល!បានទទួលស្គាល់ថា៖ ដីសារពើភណ្ឌសឹករងស្រុកស្នួល កាលឆ្នាំ១៩៩៤ មានទំហំជាង៧ហិកតាប្រាកដមែន!។

លុះដល់កំឡុងឆ្នាំ២០០១ លោក បានចែកដីមួយផ្នែកតូច នៅប៉ែកខាងក្រោយ!។
ឲ្យកូនទាហាន ប្រមាណជាង១០នាក់ ក្នុងម្នាក់ៗបានក្បាល១០ម៉ែត្របណ្ដាយ៣០ម៉ែត្រ! គេកាន់កាប់រហូតដល់សព្វថ្ងៃ។
ប៉ុន្តែបច្ចុប្បន្ន!គេចាត់ចែងយ៉ាងណាបន្តទៀត លោកមិនដឹងទេ ព្រោះលោកលែងធ្វើការនៅទីនោះហើយ។

ប្រភពពីតំបន់នោះបានឲ្យ ដើមរាំង ដឹងថា៖ ចាប់តាំងពីលោក យ៉ាន សុវណ្ណ ឡើងមកជាមេទាហានស្រុកមក ។
គឺលោកបានប្រើកងកម្លាំងក្រោមឱវាទ ឲ្យមកបម្រើការងារ ឯកជនផ្ទាល់ខ្លួនរបស់លោក។
ដូចជា!យាមឃ្លាំង! ឬចាត់ចែងសំអាត ទីធ្លាបរិវេណ បុកគ្រឹះសង់ផ្ទះល្វែង អង្កន់វាស់ដីឡូត៍លក់! ខណៈដីទាំងនេះពីមុនមកជាដីសារភណ្ឌ សឹករងស្រុកស្នួល សុទ្ធសាធ!។

លុះកូនទាហានខ្លះជំទាស់មិនដេកចាំឃ្លាំង ធ្វើការងារឯកជន តាមបញ្ជាខ្លួន ទើបលោក យ៉ាន សុវណ្ណ ស្នើលុបឈ្មោះកូនចៅ២រូប ចេញពីក្របខ័ណ្ឌ។
ដោយប្រើហេតុផលថា៖ ប្រើប្រាស់ថ្នាំញៀន និងឲ្យធ្លាយព័ត៌មានផ្ទៃក្នុងចេញទៅក្រៅ!។

ចំពោះការប្ដឹងបំពាក់ស្មារតីអ្នកកាសែតបែបនេះ!លោក យ៉ាន សុវណ្ណ មេបញ្ជាការសឹករងស្រុកស្នួល! បានអះអាងថា៖ លោកបានប្ដឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារួចហើយ! ។
ដោយមានការឯកភាព ពីព្រះរាជអាជ្ញា និងប្ដឹងទៅព្រះរាជអាជ្ញាទៀត។
លោកបញ្ជាក់ថា៖ ព្រះរាជអាជ្ញា ជាសាច់ញាតិរបស់ខ្ញុំ។

មិនត្រឹមតែប៉ុណ្ណោះទេ!លោក យ៉ាន សុវណ្ណ ថា គឺត្រូវតែប្ដឹងគេហទំព័រ ដើមរាំង និងស្ថាប័នផ្សេងៗទៀត ដោយមិនលើកលែង!។
តាមបទបញ្ជាលោក ជឿន សុវណ្ណថា ប្រធានយោធភូមិភាគទី២! ព្រោះលោកប្រធាន ថា៖ រឿងនេះឲ្យក្លាយជារឿងធំប្រចាំប្រទេសក៍បានដែរ!។

ដោយលោក យ៉ាន សុវណ្ណ បញ្ជាក់ថា៖ រាល់បណ្ដឹងរបស់លោក គឺតុលាការ គេមានបច្ចេកទេសហើយ ក្នុងការ រុញរឿងរដ្ឋប្បវេណី ឲ្យទៅជារឿងព្រហ្មទណ្ឌ!។

ចំពោះការលើកឡើង!រឿងជាប់សាច់ញាតិព្រះរាជអាជ្ញា ដែលអាចកែរឿងពីរដ្ឋប្បវេណី មកជារឿងព្រហ្មទណ្ឌ ដើម្បីចាប់ខ្លួនអ្នកកាសែត!។
នឹងការអះអាងថា៖ លោក ជឿន សុវណ្ណថា ប្រធានយោធភូមិភាគទី២ ជាអ្នករុញឲ្យប្ដឹងអ្នកកាសែត ហើយបង្ករឿងនេះ ឲ្យក្លាយជារឿងធំប្រចាំប្រទេសនោះ! រង់ចាំការបកស្រាយពីមន្ត្រីពាក់ព័ន្ធ? ៕

វីដែអូ