ថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ពន្លឺយុត្តិធម៌ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 088 611 6789 / 087 696 895
​បុររសម្ម្នាក់ត្រូវឃាតករសម្លាប់ទាំងដៃជាប់ខ្នោះ។
Fri,18 October 2019 (Time 08:11 PM)
ដោយ ៖ D N (ចំនួនអ្នកអាន: 175នាក់)

ខេត្តបាត់ដំបង ៖នា ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០១៩នេះ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ ដៃ​ជាប់​ខ្នោះ ផ្កាប់មុខ នៅ​ចំណុច​ស្ពាន​ដងទង់ ភូមិ​ផ្លូវ​មាស ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង​។ 

​ក្រោយពី​សមត្ថកិច្ច​ទទួល​បាន​ដំណឹង​ពីប្រជាពលរដ្ឋភ្លាមៗនោះ កម្លាំង​ជំនាញ​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើ​កោសល្យវិច្ច័យ ចំពោះសពជនរងគ្រោះត្រូវគេសម្លាប់។

​ប្រភពដដែលពីសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះ មាន​អាយុ​ប្រហែល​៣០​ឆ្នាំ (​មិន​ស្គាល់​អត្តសញ្ញាណ​) មាន​ស្ថានភាព​ហើមរលួយ ឆេះ​រោល ធ្លាយ​ពោះ ក្បាល និង​ថ្គាម​។​
ប្រភពបន្តពីសមត្ថកិច្ចឲដឹងទៀតថា
​ទីតាំងចំនុចកើតហេតុបន្សល់ទុកនៅវត្ថុតាងប៉ែល១ និង​ថង់​ពណ៌​ខ្មៅ​១ ដែល​ឃាដករ ច្រក​ក្បាល​ជនរងគ្រោះ​។​

​ជុំករណីនេះសមត្ថកិច្ចមូលដ្ឋានកំពុងសហការជាមួយកម្លាំងនគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បាត់ដំបង​ធ្វើការ​ស្រាវជ្រាវ​រក​ជន​សង្ស័យ​ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅតាម​និតិ​វិធី ច្បាប់។

វីដែអូ